សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

Background

ស្ថានភាពទូទៅនៅប្រទេសកម្ពុជា

ព្រឹត្តការណ៍ នានា នាឆ្នាំ២០១១ និង​ឆ្នាំ​២០១២​បង្ហាញនូវ​ស្ថានភាព​កាន់តែ​យ៉ាប់យឺន​ទៅៗ​នៃ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស កម្ពុជា។ ក្រុម​ឯកជន​មាន​អំណាច នៅតែ​បន្ត​ដណ្តើម​យក​ដីធ្លី​ពី​ប្រជា​ពលរដ្ឋ​ក្រីក្រ​ឥត​ឈប់​ឈរ។​ ករណី​រំលោភ​យកដីធ្លី ធ្ងន់ធ្ងរ​ជាច្រើន​បង្ហាញ​នូវ​ការ​កើន​ឡើង​នៃ​ភាព​ប្រថុយ​ប្រថាន​នៃ​ជន​រង​គ្រោះ ជាមួយ​ជន​ល្មើស​ដោយសារ​ពួកគេ មិនត្រូវ​បាន​ដាក់​ទោស​ទណ្ឌ​ពីច្បាប់។ កំរិត​នៃ​ការ​បង្រ្កាប​ដោយ​ប្រើ​អំពើ​ហិង្សា មកលើ​ការ​តវ៉ា​របស់​ប្រជាជន​ទៅ​លើ បញ្ហា​ដីធ្លី និង​បញ្ហា​សិទ្ធិ​ការងារ​បន្ត​កើន​ឡើង។ នៅ​ចំពោះ​មុខ​នៃ​ការ​កើន​ឡើង​ការ​គំរាម​កំហែង​ចំពោះ​ការ​ក្រោកឈរ ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​កើត​ឡើង​បន្ទាន់ៗ​មួយ​ចំនួន​ជាមួយ​ប្រជាជន អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ជ្រើស​យក​ការ​បំបិទ​សំលេង និង​សកម្មភាព​របស់​ខ្លូន ព្រម​ទាំង​បំបិទ​សំលេង​ និង​សកម្មភាព​សហគមន៍​ផងដែរ។ ពាក្យថា “ការអភិវឌ្ឍន៍” កាន់តែ​បង្ហាញ​ពីអត្ថន័យ​អវិជ្ជមាន​ខ្លាំង​ឡើងៗ សំរាប់​ប្រជាជន​នៅ​ទីក្រុង និង​នៅ តាម​ជនបទ។ ប្រជាជន​កាន់តែ​មាន​អារម្មណ៍​លែង​ទុកចិត្ត ទៅលើ​ការ​វិនិយោគ ដោយសារ​តែ​ពួកគាត់ មើលឃើញ​ពីការ​រំលោភ​បំពាន​លើ​ដីធ្លី និង​ផាត់​ពួកគាត់​ចោល​ពីដំណើរការ​នៃ​ការ​ធ្វើការ​សំរេច​ចិត្ត នៅ​គ្រប់​កំរិត។ ប្រជាជន​កំពុង​រងទុក្ខ​ពីកង្វះ​ការ​ចូល​រួមដ៏​ធ្ងន់ធ្ងរ​នៃដំណើរ​អភិវឌ្ឍន៍​នាពេល​បច្ចុប្បន្ន ។

ក្រប​ខណ្ឌការងារ ផ្នែក​សំខាន់ៗ និង​សកម្មភាព​នៃសមាជ​ប្រជាជន​អាស៊ាន

ក្រប​ខណ្ឌ​ការងារ​នៃ​សមាជ​ប្រជាជន​អាស៊ាន ត្រូវ​បាន​កំណត់​ដោយ​គោលការណ៍​គន្លឹះ​៥​យ៉ាង៖

១. សមាជ​ប្រជាជន​អាស៊ាន គឺជា​ដំណើរការ​ផ្តួចផ្តើម​និង​ដឹកនាំ​ដោយ​ប្រជាជន មិនមែន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ។ បញ្ហា​ប្រជាជន​និង​សំលេង​របស់​ប្រជាជន ដាក់ចេញ​នូវ​របៀប​វារៈ និង​បញ្ចេញ​សំលេង​របស់​ពួកគេ​នៅក្នុង​របៀប​វារៈ​ទាំង​នោះ។

២. សមាជ​ប្រជាជន​អាស៊ាន និង​ដំណើរ​ការ​ទាំងស្រុង​ដែល​កើត​ឡើង​មុន​សមាជ​ប្រជាជន​អាស៊ាន គឺជា​ដំណើរការ​សំខាន់​មួយ ដែល​ប្រជាជន​ធ្វើការ​ដោយ​ស្មគ្រ័​ចិត្ត ដោយសារ​តែការ​តាំងចិត្ត និង​ជំនឿ​រួម​របស់​ពួកគេ​ទៅលើ​គុណ​តំលៃ ​និង​គោលដៅ​នៃដំណើរការ​នេះ។ ការងារ​ស្មគ្រ័​ចិត្ត​នេះ​មាន​ទំហំ​ធំធេង ដោយ​មានការ​លះបង់​ពេល​វេលា  ជំនាញ  សមត្ថភាព  និង​ធនធាន​ផ្ទាល់ខ្លួន ចូលរួម​ចំណែក​ក្នុង​ដំណើរការ​សមាជ​ប្រជាជន​អាស៊ាន។

៣. ដៃគូ​នានា​នៃសមាជ​ប្រជាជន​អាស៊ាន ទាំង​ក្នុង​ស្រុក ថ្នាក់​តំបន់ និង​អន្តរជាតិ នឹង​ផ្តល់​នូវការ​ឃ្លាំមើល​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស មុន​ពេល កំឡុង​ពេល និង​ក្រោយ​ពេល​បពា្ចប់​សមាជ​ប្រជាជន​អាស៊ាន ដើម្បី​ធានា​សុវត្ថិភាព​ជា​អតិប្បមា​ដល់​អ្នក​ចូលរួម​ក្នុង​សមាជ​ប្រជាជន​អាស៊ាន ដោយសារ​ពួកគេ​ក្លាហាន ហ៊ាន​លើក​ឡើង​ពីបញ្ហា​របស់​ពួកគេ។

៤. សមាជ​ប្រជាជន​អាស៊ាន​នឹង​ប្រព្រឹត្តិ​ទៅ ក្នុង​បរិយាកាស​អហិង្សា​សកម្ម។

៥. សមាជ​ប្រជាជន​អាស៊ាន​មិនមែន​ចប់​ដោយ​ការ​បញ្ចប់​របស់​ខ្លួន​នោះទេ។ ព្រឹត្តិការណ៍​៤​ថ្ងៃ​នេះ កត់​សំគាល់​នូវ ពេល​វេលា​សំខាន់​មួយ នៅក្នុង​ដំណើរ​ការ​ដែល​នឹង​ប្រមូល​ផ្តុំការ​ចូលរួម និង​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​នៅ​ថ្នាក់​មូលដ្ឋាន​ និង​ក្រុម​ដែល​គាំទ្រ​ប្រជាជន​នៅ​ថ្នាក់​មូលដ្ឋាន ព្រម​ទាំង​សម្ព័ន្ធ​មិត្ត​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ដទៃ​ទៀត នៅពេញ​មួយឆ្នាំ​២០១២។ ថ្ងៃដើរ​ដង្ហែរ​ក្បួន នៅ​ថ្ងៃ​ទី៤ នៃ​សមាជ​ប្រជាជន​អាស៊ាន នឹង​កំណត់​នូវការ​រំពឹង​ទុក និង​យុទ្ធនា​ការ​នានា​នៃការ​ផ្លាស់​ប្តូរ ដែល​នឹង​លើក​ឡើង​មក​បង្ហាញ​ជាថ្មី​ម្តង​ទៀត នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ថ្ងៃទី​១០​ធ្នូ ឆ្នាំ​២០១២ ក៏​ដូចជា​ក្នុងទិវា និង​យុទ្ធនាការ​សកម្មភាព​បន្តបន្ទាប់ ក្រោយ ឆ្នាំ២០១២។

ផ្នែកសំខាន់ៗនៃសមាជប្រជាជនអាស៊ានរួមមាន:

  • ប្រជាជនអាស៊ានចែករំលែកបញ្ហារបស់ពួកគេតាមរយៈសិក្ខាសាលា
  • ការប្រមូលផ្តុំ និងរៀបចំវគ្គផ្សេងៗក្នុងថ្ងៃនីមួយៗ សេចក្តីថ្លែងការណ៍រួម សេចក្តីប្រកាសព័ត៌មាន និងចំណាប់​អារម្មណ៍​របស់សារព័ត៌មាន​ក្នុងស្រុក/តំបន់/អន្តរជាតិ លើបញ្ហាប្រជាជនកម្ពុជា និងបញ្ហាប្រជាជនក្នុងតំបន់​
  • អញ្ជើញតំណាងរដ្ឋាភិបាលអាស៊ានដើម្បីចូលរួមចំណែកក្នុងសមាជនេះ ដើម្បីបានស្តាប់លឺពីបញ្ហា​និង​សំឡេង​របស់​ប្រជាជន

ដំណើរការនៃការរៀបចំសមាជប្រជាជនអាស៊ាន ឆ្នាំ ២០១២

គោលគំនិត​នៃ​សមាជ​ប្រជាជន​អាស៊ាន បានកើត​ឡើង​នៅខែ​មករា ឆ្នាំ​២០១២ នៅក្នុង​កិច្ច​ប្រជុំ​ឆ្លុះ​បញ្ចាំង​របស់​ក្រុម​ការងារ​ស្នូល​ពហុ​វិស័យ។ ក្រុមការងារ​បាន​ឆ្លុះបញ្ចាំង​ពីសកម្មភាព​ក្នុងឆ្នាំ​២០១១ ដែល​រួមបញ្ចូល​ទាំង​ជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ទៅលើ​ពង្រាង​ច្បាប់​អង្គការ និង​សមាគម ដាក់​ញ្ញត្តិ និង​ពិធី​រំលឹក​វិញាណក្ខន្ធ​ចំពោះ​ឧប្បត្តិវហេតុ​កោះពេជ្រ ចូលរួម​ក្នុង​សេចក្តី​ថ្លែងការណ៍​នានា អំពី​បញ្ហា​ដីធ្លី​ និង​ប្រឆាំង​នឹងការ​បណ្តេញ​ចេញ​ពីបញ្ហា​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​សិទ្ធិ​កម្មករ។ ក្រុម​ការងារ​ស្នូល​បាន​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​រយៈពេល​ពី​២ថ្ងៃ ចំនួន​៦​ដង នៅ​តំបន់​ភូមិភាគ​ទាំង៦ នៃ​ប្រទេស​កម្ពុជា​ ជាមួយ​បណ្តាញ​ពហុវិស័យ ដែលបាន​ប្រមូល​ផ្តុំគ្នា​នៅចុង​ឆ្នាំ​២០១១។ គោល​បំណង​នៃ​សិក្ខា​សាលា​ទាំងនេះ គឺដើម្បី​រៀន​សូត្រ​បន្ថែម​អំពីឧបសគ្គ​នានា ក្នុងសកម្មភាព​រួម​របស់​ក្រុម​ពហុ​វិស័យ លើ​បញ្ហា​រួម។ ការ​ឆ្លុះ​បញ្ចាំងពី​ការ​រៀន​សូត្រ​ពី​សិក្ខា​សាលា​នានា ក្រុម​ការងារ​ស្នូល​បាន​សង្ខេប​ការរៀន​សូត្រ​របស់​ពួកគេ។

ការ​ផ្តោត​រួម​ទៅលើ​អាស៊ាន ត្រូវបាន​ជ្រើសរើស​សំរាប់​ឆ្នាំ ២០១២ ដោយ​ប្រទេស​កម្ពុជា​ជាប្រធាន​អាស៊ាន​នៅឆ្នាំ​នេះ។ ក្រុម​ការងារ​ស្នូល មានអារម្មណ៍ថា​នេះគឺជា​យុទ្ធសាស្រ្ត​ដ៏ល្អ ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង និង​ទំនុកចិត្ត រវាង​បណ្តាញ​ពហុ​វិស័យ ដែល​ពួកគេ​បាន​ជួប​នៅតាម​តំបន់​ភូមិ​ភាគ ហើយ​យុទ្ធសាស្ត្រ​នេះអាច​បញ្ចប់​នៅក្នុង​សមាជ​ប្រជាជន ដែល​សំដៅ​ឆ្ពោះទៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​២ នៅ​ប្រទេស​កម្ពុជា។ នេះគឺជា​អ្វី ដែល​គោល​គំនិត​នៃ​សមាជ​ប្រជាជន​អាស៊ាន​បាន​បង្កើត​ឡើង។​ ក្រុម​ការងារ​ស្នូល​បាន​រៀបចំ​ផែនការ​យ៉ាង​ក្លៀវក្លា សំរាប់​ការរៀន​សូត្រ​របស់​ប្រជាជន​អាស៊ាន​ អំពី​អាស៊ាន ដូច្នេះ​នៅពេល​សមាជ​ប្រជាជន​អាស៊ាន ពួកគេ​អាច​និយាយ​ដោយមាន​ទំនុកចិត្ត និង​ពោពេញ​ដោយ​ចំណេះដឹង អំពី​គោល​នយោបាយ និង​ការអនុវត្ត​នានា​របស់​អាស៊ាន ដែល​ជះឥទ្ធិពល​ផ្ទាល់​លើជីវិត​របស់​ពួកគេ។ ក្រុម​ការងារ​ស្នូល​បានកំណត់​ពីតម្រូវការ​សំរាប់​ការ​អភិវឌ្ឍន៍ សមត្ថភាព​របស់​ពួកគេ អំពី​អាស៊ាន មុនពេល ពួកគេ​អនុវត្ត​ចំណេះ​ដឹង និង​ការយល់ដឹង ក្នុង​ចំណោម​បណ្តាញ​ប្រជាជន​នានា។ វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ត្រូវ បានរៀបចំ​ឡើង​សំរាប់​សកម្មជន​ក្រុម​ស្នូល បណ្តុះ​បណ្តាល​ដោយ​ដៃគូ​ថ្នាក់តំបន់ ដែល​មាន​បទពិសោធន៍  បន្ត​ជាមួយ នឹង​សិក្ខា​សិលា​ផ្សព្វផ្សាយ​ប្រជាជន​អាស៊ាន ជាមួយ​នឹង​បណ្តាញ​នានា ជុំវិញ​ប្រទេស ដែល​សម្រប​សម្រួល​រួមគ្នា ដោយ​សមាជិក​ក្រុម​ស្នូល។

បន្ទាប់​ពីបាន​បញ្ចប់​សិក្ខា​សិលា​ប្រជាជន​ទាំង ៦៥ លើក​នៅចុង​ខែកញ្ញា (អ្នកចូលរួម​ប្រមាណ ២២០០​នាក់) សិក្ខា​សិលា កម្ពុជា-ថ្នាក់តំបន់ ចំនួន​៥លើក​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​កំឡុង​ខែ តុលា ដើម្បី​ដាក់ចេញ​នូវ​របៀប​វារៈ​នៃ​ប្រធានបទ​នានា​របស់​សិក្ខាសិលា និង​យុទ្ធនាការ​របស់​សមាជ​ប្រជាជន​អាស៊ាន។ សកម្មជន​បណ្តាញ​សំខាន់ៗ​មកពី​គ្រប់ទិសទី​នៃ​ប្រទេស​កម្ពុជា នឹង​ចូលរួម​ក្នុងភាគច្រើន​ក្នុងការ​សម្របសម្រួល​សិក្ខាសិលា ដោយមាន​ការគាំទ្រ​ពី​គណៈកម្មការ​សមាជ​ប្រជាជន​អាស៊ាន និង​ដៃគូ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់។ សកម្មភាព​យុទ្ធនាការ​រួម សមាជ​ប្រជាជន​អាស៊ាន-ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នឹងត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​កំឡុងពេល សមាជ​ប្រជាជន​អាស៊ាន​និង​ពង្រឹង​ការដឹកនាំ​បន្ត​រហូត​ដល់ថ្ងៃទី​១០ ខែធ្នូ ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ និង​ពេល​ក្រោយ​ទៀត។ សកម្មភាព​យុទ្ធនាការ​រួមគ្នា​បន្តទៀត នឹងត្រូវបាន​រៀប​យុទ្ធសាស្រ្ត​នៅក្រោយ​ការ​ឆ្លុះបញ្ចាំង​ទិវា​សិទ្ធ​មនុស្ស និង​ក្រុម​ការងារ​ស្នូល​ពហុ​វិស័យ​ជាបន្តទៀត។

លទ្ធផលរំពឹងទុក

  • ក្រុម​ប្រជាជន សមាគមន៍ និង​បណ្តាញ​នានា បានបង្កើន​សមត្ថភាព (ធនធាន ចំណេះដឹង និង ភាពជឿជាក់) ដើម្បី​តស៊ូមតិ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​សំខាន់ៗ នៅក្នុង​សមាជ​ប្រជាជន
  • ប្រជាជន​កម្ពុជា និង​សហគមន៍​ទូទៅ  មន្រ្តី​រដ្ឋាភិបាល អ្នក​បង្កើត​គោល​នយោបាយ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ និង​សង្គម​ស៊ីវិល​ថ្នាក់​តំបន់ នឹង​ទទួលបាន​ការ​យល់ដឹង​ពីភាព​ពាក់ព័ន្ធ​របស់​អាស៊ាន និង​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា
  • សាមគ្គីភាព​ប្រជាជន​អាស៊ាន​ដ៏ធំ​ទូលាយ​នឹងបាន​ប្រសើរ​ឡើង​សំរាប់​ការ​សហការ​នាពេល​អនាគត
  • ពង្រឹង និង​ធ្វើឲ្យប្រសើរ​ឡើង នូវវេទិកា​ដែលមាន​ស្រាប់​សម្រាប់​ទិវារសិទ្ធិ​មនុស្ស​អន្តរជាតិ នៅឆ្នាំ​២០១២ និង​បន្តយុទ្ធនាការ​ពីសន្និបាត​ប្រជាជន​អាស៊ាន
  • ពង្រឹង​សាមគ្គីភាព​សម្រាប់​សកម្មភាព​រួម​ពេល​អនាគត លើ​យុទ្ធនាការ​រួមគ្នា​ដោយ​បណ្តាញ​ពហុ​វិស័យ​ប្រជាជន។

(English Translation)

General Context of Cambodia

Events in Cambodia 2011 and 2012 show the deteriorating condition of human rights in Cambodia. Powerful private interests continue to seize land from impoverished citizens. Many high-profile cases of land grabbing highlight the growing desperation of victims in the face of perpetrators immune from the law. Levels of violent suppression of people’s protests on land issues and labour issues continue to increase. In the face of increasing threats to standing up with people, many civil society organisations censor their own voices and action as well as community voices and action on the most urgent problems facing the majority of Cambodians. More and more, the word ‘development’ is taking on a very negative meaning for the urban and rural poor. People increasingly feel disenfranchised by the investment they see encroaching their land, and excluded from the processes of decision-making at every level. People are suffering from a great lack of participatory development.

The framework of AGPA
The framework of AGPA is marked by five key principles:

  1. AGPA is a process initiated and led by people, not NGOs. The people’s issues and the people’s voices both set the agenda and speak the agenda.
  2. AGPA, and the whole process preceding it, is primarily a process in which people work voluntarily due to their commitment and shared belief in the values and aims of the process. There has been a huge amount of voluntary time, skills, capacity and personal resources already invested in AGPA process.
  3. Partners to AGPA, local, regional and international will provide human rights monitors before, during and after AGPA to ensure maximum security for AGPA participants as they bravely raise their problems.
  4. AGPA will be carried out in an attitude and character of active non-violence.
  5. AGPA is not an end in itself. The 4-day event marks a significant time of momentum in a process which is gathering participation and support of grassroots communities and other pro-grassroots allies nationally and regionally throughout 2012. The March/Rally Day on Day 4 of AGPA will set expectations and campaigns of change which will be picked up again on 10th December 2012- International Human Rights Day- as well as future days and campaigns of action beyond 2012.

The key elements of AGPA

  • ASEAN grassroots people share their issues through workshops and forums
  • Gathering and planning sessions each day, joint statements, press releases and national/regional/international media attention on Cambodian people’s issues and people’s issues regionally
  • Invite ASEAN government representatives to join a part of the Assembly to hear the people’s voices and issues

Process of AGPA preparation throughout 2012

The concept of AGPA was born in January 2012 at a reflection meeting of the grassroots cross-sector core team. The group was reflecting on their activities during 2011 which included successful lobbying on the draft Law on Associations and NGOs (LANGO), memorial and petition events for the Koh Pich disaster, joining anti-eviction and land issues and speaking out on joint statements about human rights and workers’ rights abuse The core group conducted six 2-day consultation workshops in 6 regions of Cambodia with cross-sector networks gathered in late 2011. The aim of these workshops was to learn more about barriers to collective cross-sector action on shared problems. Reflecting on the learning from these workshops the core group summarized their learning:

The common focus of ASEAN was chosen for 2012 as Cambodia chairs ASEAN in this year. The core group felt this was a good strategy to continue to strengthen relationships and trust among the cross sector networks they had met in the regions and this strategy could culminate in a people’s assembly targeting the 2nd ASEAN Summit in Cambodia. This was how the concept of AGPA was born. The core group planned strongly for grassroots people’s learning about ASEAN so that at AGPA people would speak confidently and knowingly about how ASEAN policies and practices were directly impacting their lives. The core team identified the need for their own capacity-development on ASEAN before they could in turn develop the knowledge and understanding among the grassroots networks. TOTs were organized for the core networks activists delievered by experienced regional partners followed by grassroots ASEAN awareness workshops among the networks around the country, co-facilitated by members of the core team.

Following the completion of 65 grassroots workshops by end of September (approximately 2,200 participants), five Cambodia-level regional workshops will be held around the country in October to set the final agenda of workshop topics and campaigns for AGPA. Key network activists from around the country will be involved in facilitating the majority of the workshops, supported by AGPA committee and local partners and regional friends. The AGPA-IHRD joint campaign activities will be initiated during AGPA and strengthened and continued leading up to 10th December, on IHRD and beyond IHRD. Collective follow-up campaign action will be strategised in post-IHRD reflection and on-going grassroots cross-sector core group.

Expected results

  • Grassroots groups, associations and networks have increased capacities (resources, knowledge and confidence) to advocate on key human rights issues within a People’s Assembly
  • The Cambodian public and communities, government officials, national and regional policy makers and regional-based civil society have increased awareness of relevant ASEAN and human rights issues in Cambodia
  • ASEAN-wide grassroots solidarity in increased for future collaborations
  • A strengthened and greater platform exists for IHRD events in 2012 continuing the campaigns from AGPA
  • Strengthened solidarity for future collective action on joint campaigns by grassroots cross-sector networks

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: