សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

ធនធានធម្មជាតិ និងជីវភាពរស់នៅ – ២

ប្រ​ធាន​បទ​៖  ដី​ធ្លី​ និង​សម្ប​ទាន​សេដ្ឋ​កិច្ច​

ក្រុម​អ្នក​ចូល​រួម​មាន​ ៖ បណ្តាញ​ព្រៃ​ឡង​ មាន​ចំនួន​ ១៨នាក់​,អាយ​រាម​៖ ២០នាក់​,សម្ព័ន​កសិសករ​៖ ៤០​នាក់​,ស្ករ​អំ ពៅ ៖ ២៥​នាក់​,​ភ្នំ​គុក​, CYN ២០​នាក់, ឪរាល​៣០​នាក់​, ទន្លេ​បី​១០​នាក់, នេ​សាទ​១០​នាក់​។

អ្នក​សម្រប​សម្រួល​៖ វុទ្ធី​, ថេង​ សា​រឿន​ (​ ក្រុម​ថៃ​ នឹង​ Wulan (AMRC) ស្ថិត​នៅ​ក្នុង​ក្រុម​មួយ​ផ្សេង​ទៀត​ដែល​គេ​មិន​អនុ​ញ្ញាត​អោយ​ក្រុម​ CamAsean  ចូល​រួម​ឡើយ​)

បណ្តាល​ខេត្ត​ចួល​រួម​មាន​៖ កំពង​ស្ពឺ​, កំ​ពង​ឆ្នាំង​​,​ កំ​ពត៥​នាក់​, កំ​ពង​ធំ​,​រត​នគី​រី​, មណ្ឌល​គី​រី​,​ កោះ​កុង​, សៀម​រៀប​, កំ​ពង​ចាម​, បាត់​ដំ​បង​, ព្រះ​វិហារ​, ក្រ​ចេះ, សហ​គមន៏​បុរី​កី​ឡា​, សហ​គមន៏​បឹង​កក់​, ព្រះ​សី​ហនុ​, កែប​។​

១. ការ​ចែក​រំ​លែក​ដី​ធ្លី​នៅ​តាម​សហ​គមន៏​នី​មួយ​

២.ការ​កំ​ណត់​បញ្ហា​អតិ​ភាព​ចំ​នួន​៥

៣.កំ​ណត់​ដំ​ណោះ​ស្រាយ​ទៅ​លើ​បញ្ហា​រនី​មួយ​

* បញ្ហា​មួយ​អាច​មាន​ដំ​ណោះ​ស្រាយ​៤

បញ្ហា​របស់​សហ​គមន៏​នី​មួយ​ (ពិ​ភាក្សារ​រយៈ​ពេល​១០​នាទី​)​

  • ជ្រើស​រើស​អ្នក​និយាយ​
  • បញ្ហា​កើត​ឡើង​នៅ​ក្នុង​សហ​គមន៏​
  • យក​ដី​ទៅ​ធ្វើ​អ្វី​
  • ផល​ប៉ះ​ពាល​  .សង្គម​ .បរិ​ស្ថាន​ (កំ​ណត់​ពី​បញ្ហា​នៃ​ផល​ប៉ះ​ពាល​)
  • ការ​បរិ​ច្ឆេត​នៃ​បញ្ហា​កើត​ឡើង​
  • អ្នក​ពាក់​ពន្ធ័ (បុគ្គល​, ក្រុម​ហ៊ុន​)

ក្រុម​កំ​ពង​ស្ពឺ​៖ សហ​គមន៏​ ​អម​លាំង​ វិ​វាទ​​ជា​មួយ​​ក្រុម​ហ៊ុន​ Phnom Penh Sugar (ថ្ងៃ​កើត​ 11.12.2010)

ដី​ស្រែ​ ៖ ដោយ​សារ​ការ​ផ្តល​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ បាន​ធ្វើ​អោយ​ដី​ធ្លី​ប្រ​ជា​ជន​ត្រូវ​បាន​បាត់​បង​ អោយ​ធ្វើ​​ប្រ​ជា​ជន​ នឹង​យុ​វ​ជន​បាត់​បង​ការងារ​ ក្នុង​ការ​ធ្វើ​ស្រែ​ចំ​ការ​ ហើយ​មួយ​ទៀត​ ប្រ​សិន​បើ​ក្រុម​ហ៊ុន​ជ្រើស​រើស​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ គេ​ជ្រើស​រើស​យក​តា​អ្នក​ដែល​ស្គាល​គ្នា​ ឬ ​អ្នក​មាន​ខ្សែរ​បាន​គេ​ទទួល​យក​ធ្វើ​ការ​, មួយ​ទៀត​គេ​ជ្រើស​យក​តែ​ស្រី​ស្អាត​, ប្រ​ជា​ពល​រដ្ឋ​ដែល​ទទួល​ផល​ប៉ះ​ពាល់​នេះ​ គឺ​គាត់​បាន​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៧៩​ មក​ម្លេះ​។

ក្នុង​ការ​អភិ​វឌ្ឍន៏​នេះ​ប្រ​ជា​ជន​មិន​បាន​ដឹង​ពី​ព័ត​មាន​នៃ​ការ​អភិ​វឌ្ឍន៏​នេះ​ទេ​។

ពំ​មាន​កា​រ​ពិ​គ្រោះ​យោ​បល​ជា​មុន​ជា​មួយ​ប្រ​ជាន​មុន​ពេល​ផ្តល់​ដី​សម្ប​ទាន​

ខេត្ត​សៀម​រាប​៖ ករណី​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤​, ប្រ​ជា​ជន​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៧៩

– ស្រុក​អង្គរ​ធំ​, ឃំ​លាង​ដៃ​៖ ផល​ប៉ះ​បាល់​ដី​ធ្លី​ជា​មួយ​អា​ជ្ញា​ធរ​អប្សរា​ ដោយ​អា​ជ្ញា​ធរ​មិន​អោយ​សាង​សង​ផ្ទះ​ នឹង​អា​ជ្ញា​ធរ​ជីក​ព្រែក​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ដី​ចំ​នួន​ពី​រ​ភូមិ​ ​ ហើយ​មួយ​ទៀត​ប្រ​ជា​ជន​គ្មាន​ដី​ស្រែ​ធ្វើ​ចំ​ការ​ទេ​ព្រោះ​គេ​ជីក​ព្រែក​ប៉ះ​ស្រែ​  មួយ​ទៀត​អ្នក​ស្រុក​ពួក​ត្រូវ​បានក្រុម​ហ៊ុន​​ដក​យក​ដី​អស់​ចំ​នួន​៥០​ហិកតា​ ដោយ​មិន​អោយ​សំ​នង​ ហើយ​ហាម​ឃាត់​មិន​អោយ​​ធ្វើ​ស្រែ​សូម្បី​តែ​រក​អុស​ក៏​គេ​មិន​អោយ​ធ្វើ​ដែរ​។

-ស្រុក​បន្ទាយ​ស្រី​៖ត្រូវ​បាន​អា​ជ្ញា​ធរ​ដក​ហូត​ដី​ស្រែ​យក​ទៅ​លក់​ , មិន​បាន​ទទួល​បណ័្ណ​កម្ម​សិទ្ធ​ពី​ក្រុម​យុ​វ​ជន​ចុះ​ទៅ​វាស់​ដី​

-ស្រុក​ជី​ក្រែង​៖ បញ្ហា​ដី​ធ្លី​រវាង​ប្រ​ជា​ពល​រដ្ឋ​+ឈ្មួញ​+ចៅ​ហ្វាយ​ស្រុក​

*ឆ្នាំ​២០០៦​ឈ្មួញ​ដេញ​ប្រ​ជា​ជន​មិន​អោយ​ប្រើ​ប្រាស់​ដី​

*យក​ទាហាន​ ប៉ូលីស​​​បណ្តេញ​ប្រ​ជា​ជន​មិន​អោយ​ធ្វើ​ស្រែរ​ ហ្នឹង​ប្រើ​អំ ពើ​ហិង្សារ​ ដោយ​បាន​បាញ​ប្រ​ជា​ជន​អោយ​របួស​ចំ​នួន​៣​នាក់​ នឹង​ចាប់​ខ្លួន​ចំ​នួន​១២នាក់​

*អា​ជ្ញា​ធរ​រើស​អើង​ចំ​ពោះ​ប្រ​ជា​ជន​

មណ្ឌល​គី​រី​៖ បញ្ហា​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧

បញ្ហា​ដី​ធ្លី​រវាង​ប្រ​ជា​ជន​ នឹង​ក្រុម​ហ៊ុន​ឯក​ជន​( ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ធ្វើ​ចំ​ការ​កៅ​ស៊ូ​)

ប៉ះ​ពាល់​ដល់​សមា​គមន៏​​ប្រ​ជា​ជន​ ជន​ជាតិ​ដើម​ភាគ​តិច​

ប៉ះ​ពាល់​ដល់​បរិស្ថាន​

*សំ​រាក​ចំ​នួន​១៥​នាទី​

បន្ទាប់​មក​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ប្រ​ទេស​ម៉ា​លេ​ស៊ី​ បាន​បង្ហាញ​ពី​ ខ្សែរ​ភាព​យន្ត ស្តី​ពី​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​។​

ក្រុម​តន្រ្តី​នាំ​សារ​ឡើង​ច្រៀង​ពី​បទ​ទំ​នួញ​ព្រៃ​ឡុង​, ដី​នឹង​ជី​វិត​,

ខេត្ត​ព្រះ​សី​ហនុ​

-ដី​ធ្លី​ .ព្រំ​ប្រ​ទល​

.ប័ណ្ណ​កម្ម​សិទ្ធិ​

.មាន​ដី​ធ្វើ​ស្រែ​តិច​

.ដី​ព្រៃ​លិច​ទឹក​ ត្រូវ​ទន្រ្ទាន​ដោយ​ក្រុម​ហ៊ុន​

.ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ត្រូវ​បានរដ្ឋ​​អោយ​ទៅ​ក្រុម​ហ៊ុន​

.ប៉ះ​បាល​ជី​វ​ភាព​, ធន​ធាន​សមុទ្រ​, ព្រៃ​កោង​កាង​

.ប្រ​ជា​ជន​ខ្វះ​ដីធ្លី​ នាំ​អោយ​​ធ្វើ​ចំ​ណាក​ស្រុក​

.កុ​មារ​បោះ​បង​ចោល​ការ​សិក្សារ​

.ប្រ​ជា​ជន​មាន​ទំ​នាស់​ជា​មួយ​ក្រុម​ហ៊ុន

ដី​នៅ​ភូមិ​គគីរ​ត្រូវ​គេ​ឈូស​ឆាយ​ (ប្រ​ជា​ជន​ធ្វើ​ការ​ដោះ​ស្រាយ​១៤​លើក​ប៉ុ​ន្តែ​គ្មាន​ដំ​ណោះ​ស្រាយ​)​​

ខេត្ត​កោះ​កុង​

ភូមិ​ព្រែក​ជីក​ ស្រុក​ស្រែ​អំ​បិល​

.ឆ្នាំ​២០០៧​ ជម្លោះ​ជា​មួយ​ក្រុម​ហ៊ុន​ឈ្មោះ​សុខ ហុង​ បាន​បណ្តេញ​ប្រ​ជា​ជន​ចេញ​អស់​

.ឆ្នាំ​២០០៩ ក្រុម​ហ៊ុន​បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋ​ ហើយ​បាន​ដេញ​ប្រ​ជា​ជន​ចេញ​ពី​ភូមិ​, ក្រោយ​មក​បាន​អោយ​ប្រ​ជា​ជន​ផ្តិត​មេ​ដៃ​ដោយ​សន្យា​ថា​ធ្វើ​ប្ល​ង់​​អោយ​ ប៉ុន្តែ​​ក្រោយ​ពី​បាន​មេ​ដៃ​រួច​គាត់​បាន​ចោទ​ប្រ​ជា​ពល​រដ្ឋ​ថា​រស់​នៅ​លើ​ដី​ខុស​ច្បាប់​

.ប្រ​ជា​ជន​បាន​រស់​នៅ​លើ​ដី​នោះ​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ​

.ក្នុង​វិ​វាទ​នេះ​ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ដី​ភូមិ​អស់​៧០%

ប្រ​ជា​ជន​បាន​ប្តឹង​ទៅ​តុ​លា​ការ​អំ​ពី​ការ​ឈូស​ឆាយ​ តែ​តុ​លា​ការ​បាន​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ចាញ់​ក្តី​

ក្រុម​ហ៊ុន​គំ​រាម​ចាប់​ទាំង​គ្រួ​សារ​ ប្រ​សិន​បើ​ប្រ​ជា​ពល​រដ្ឋ​ចាញ់​ក្តី​

.ចំ​ការ​អំ​ពៅ​ លី​យុង​ផាត​ ថ្ងៃ​ទី​១៦.៧.២០០៦ បាន​ឈូស​ឆាយ​ដី​ចំ​នួន​ស្រែ​ចំ​ការ​របស់​ប្រ​ជា​ជន​ ១៣៩៧.៦ហិក​តា​ ហើយ​​​បាញ់​ប្រ​ជា​ជន​របួស​ម្នាក់​ ស្លាប់​អស់​គោ​​ក្របី​អស់​មួយ​ចំ​នួន​
.ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្តឹងឆ្នាំ​២០០៦​ ទៅ​គ្រប់​ស្ថា​ប័ន​ ប៉ុន្តែគ្មាន​​​ដំ​ណោះ​ស្រាយ​

.២០០៧ប្តឹង​ទៅ​តុលា​ការ​កោះ​កុង​ ថ្ងៃទី​២៤.សិហា.១២ ហៅ​ទៅ​តុលាការ​តែ​អត់​ដំ​ណោះ​ស្រាយ​ ក៏​ផ្ទេរ​បណ្តឹង​ទៅ​ សុ​រិ​យោ​ដី​​

​ តុ​លាការ​កោះ​ហៅ​ប្រ​ជា​ពល​រដ្ឋ​ទៅ​បំ​ភ្លឺ​ អូស​បន្លាយ​ពេល​វេលា​

តុ​លា​ការ​កាត់​ក្តី​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ចាញ់​

ប្រ​ជា​ជន​បាត់​បង​ដី​ធ្លី​: ភូមិ​បូទំ​សា​គរ​ ក្រុម​បរិ​ស្ថាន​បាន​គំ​រាម​កំ​ហែង​ប្រ​ជា​ជន​យក​ដី​ ហើយ​ថែម​ទាំង​គំ​រាម​ប្រ​ជា​ជន​មិន​ប្តឹង​

កំ​ពង​ឆ្នាំ​ង​៖ (ក្រុម​បណ្តាញ​ភ្នំ​ស្រុក​)  វិ​វាទ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ Pheapimex  (ដី​សម្ប​ទាន​​ ៣០ម៉ឺន​ហិក​តា​ជាង​)

.ក្រុម​ហ៊ុន​ឈូស​ឆាយ​ដី​ប្រ​ជា​ជន​

.ប្រ​ជា​ជន​បាន​ធ្វើ​ការ​តវ៉ា​ ហើយ​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន​បាន​បោក​គ្រាប់​បែក​ ក្រោយ​មក​បាន​ចាប់​ប្រ​ជា​ជន​ដាក់​គុក​ម្នាក់​នៅ​ឆ្នាំ​ ២០០៦ដល់​២០០៩​

.រដ្ឋាភិបាល​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ អោយ​ក្រុម​ហ៊ុន​ដោយ​គ្មាន​សួរ​យោបល​ និង​សិក្សារ​ពី​ផល​ប៉ះ​ពាល់

កំ​ពង​ធំ​៖  បណ្តាញ​ព្រៃង់

ដី​សម្បទាន​ក្រុម​ហ៊ុន​TNT

ទំហំ​ព្រៃ​ដី​

ប៉ះ​ពាល​ដល់​បរិស្ថាន​ ជំ​រក​សត្វ​

ជី​វ​ភាព​ប្រ​ជា​ជន​

ការ​គំ​រាម​កំ​ហែង​ និ​ង រំ​លោភ​​សិទ្ធ​ពី​អាជ្ញា​ធរ​

មិន​អោយ​ប្រ​ជា​ជន​ធ្វើ​ការ​តវ៉ា​នឹង​ការ​ពារ​ព្រៃ​លង់ (ស្រុក​សណ្តាល​)​​

មិន​ដោះ​ស្រាយ​បញ្ហា​ប្រ​ជា​ជន​

ព្រះ​វិហា​រ​

មាន​ក្រុម​ហ៊ុន​២៤​ ទទួល​បាន​ដី​សម្បទាន​

ហាម​ជន​ជាតិ​ដើម​ភាគ​តិច​មិន​ឪ្យ​ជីក​​មាស​​ ដោយ​អះ​អាង​ថា​គាត់​ជា​អង្គ​រក្ស​សម្តេច​ជា​ស៊ីម​

ក្រុម​ហ៊ុន​ភី​ភៀត​ (ជាង​៧០០០ហិចតា​)

រដ្ឋ​ប្រ​គល់​ព្រំ​ដី​ឲ្យ​តែ​ក្រុម​ហ៊ុន

ប៉ះ​ពាល់​ដល់​ដី​ស្រែ​ជន​ជាតិ​ដើម​ភាគ​តិច​

ឈ្មួញ​យក​ផលិត​ផល​ពី​ព្រៃ​ឡង់​​

ជន​ជាតិ​កួយ​ព្រួយ​បារ​ម្ភ​​លើ​ការ​​ឈូស​ឆាយ​លើ​ដី​

ក្រុម​ហ៊ុន​ កាយ​ដី​ខ្លះ​ទុក​ខ្លះ​ ដែល​បង្ក​ឲ្យ​មាន​ទឹក​ជំ​នន់​ បង្ក​ផល​លំ​បាក​ដល់​​ប្រ​ជា​ពល​រដ្ឋ​ ៤៤៤​គ្រួសារ។​

ល្បែង​កំ​សាន្ត​៖​ ល្បែង​សាម​គ្គី ​

​១. ចាប់​គូ​ហើយ​លើក​ដៃ​ឡើង​ បន្ទាប់​មក​បែរ​មុខ​គ្នា​ លោត​ជើង​រួច​ ប៉ាវ​យក​ឈ្នះ​ចាញ់ បន្ទាប់​មក​ដើរ​ទៅ​រក​គូ​ផ្សេង​ ប៉ាវ​រួច​ លោត​ជើង​, ​ តោង​គ្នា​ជា​ខ្សែ​​រួច​លោត​ ហើយ​ប៉ាវ​ម្តង​ទៀត​។ អ្នក​ទាំ​ង​អស់​ចង​គ្នា​ជា​គូ​រួច​ហើយ​ ប៉ាវ​ និង​ ដើរ​បន្ត​គ្នា​ជា​រង្វង់​,​ ស្វែង​រក​កន្ទុយ​ ៉តើ​កន្ទុយ​នៅ​ទី​ណា​?៉

សូ​ម​ឲ្យ​អ្នក​ទី​មួយ​ អង្គុយ​លើ​ជង្គង់​អ្នក​ទី​ ពីរ​, បន្ទាប់​មក​ អ្នក​ទី​ ពីរ​ធ្វើ​តាម​ ដោយ​អង្គុយ​លើ​ជង្គង់​អ្នក​ទី​បី​។​ សូម​អរ​គុណ​។

បាត់​ដំ​បង​

តំ​ណាង​មក​ពី​ស្រុក​សំ​ឡូត​ខេត្ត​បាត់​ដំ​បង​

  • ករណី​១​ ការ​បំ​បិទ​សិទ្ធិ​សេរី​ភាព​មិន​ឲ្យ​និ​យាយ​ស្តី​, គាត់​បាន​ស្នើរ​សុំ​អា​ជ្ញា​ធរ​ធ្វើ​វាគ្មិន​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ (គាត់​មាន​ឯក​សារ​ភ្ជាប់​)​

កំ​ពត​

  • អ៊ុំ​​សា​មិត្ត​ នៅ​ព្រែក​ពាយ​ ខេត្ត​កំ​ពត​
  • ចាក់​ដី​លុប​សមុទ្រ​ ធ្វើ​រោង​ចក្រ​កាត់​ដេរ​ ធ្វើ​ឲ្យ​ប្រជា​ជន​អស់​ដី​
  • បញ្ហា​ឧទ្យាន​ជាតិ​នៅ​លើ​ភ្នំ​កំ​ចា​យ​បូក​គោ​ , ដោយ​ទប់​ទឹក​នៅ​លើ​ជ្រោះ​ធ្វើ​វា​រី​អគ្គី​សនី​ បង្ក​ឲ្យ​បាត់​បង់​ធន​ធាន​សត្វ​ និង​ ធម្ម​ជាតិ​, សត្វ​ព្រៃរង​របួស​
  • ដី​ធ្លី​ នៅ​ព្រៃ​ពាយ​ ខាង​ជើង​កំ​ពត​២៥០​គី​ឡូម៉ែត្រ​ ដី​ ៩៩០០​ហិច​តា​ ត្រូវ​ក្រុម​ហ៊ុន​មួយយក​។​ ១៩៩៨​ សមា​ហ​រណ​កម្ម​ជា​មួយ​ខ្មែរ​ក្រ​ហម​
  • គាត់​បង្កើត​សហគម​ន៍​ធ្វើ​ការ​ត​វ៉ា​ ​តាំង​ពី​ថ្ងៃ​៦មេ​សា​២០០៩ ប៉ុ​ន្តែ​ដោះ​ស្រាយ​មិន​ទាន់​ហើយ​។​ និ​ស្សិត​វាស់​វែង​ដី​ បាន​វាស់​ផ្នែក​ខ្លះ​ជូន​ប្រ​ជា​ពល​រដ្ឋ​
  • ប្រ​ជា​ជន​ ក្រី​ក្រ​ ល្ងង់​ខ្លៅ​ ពិ​បាក​ទំ​នាក់​ទំ​នង​ ជម្ងឺ​ សា​លា​រៀន​ ផ្លូវ​ឆ្ងាយ​ ចំ​នេះ​ដឹង​បច្ចេក​ទេស​ ក្នុង​ការ​ធ្វើ​ស្រែ​ចំ​ការ​
  • ជី​វ​ភាព​ចំ​ណាក​ស្រុក​ អស់​ជា​ច្រើន​នាក់​ គ្រួ​សារ​ខ្លះ​ ប្តី​​ ឬ​ ប្រ​ពន្ធ​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ​។

រតន​គី​រី​

  • ចាន់​ថ្លា​​ ជន​ជាតិ​ពួន​ សហ​គម​ន៍​ជន​ជាតិ​ភាគ​តិច
  • ទំ​នប់​វា​រី​អគ្គី​សនី​ បណ្តាញ​សេ​សាន​ រង​គ្រោះ​ទឹក​ជំ​នន់​ មក​ពី​ទំ​នប់​វា​រី​អគ្គី​សនី​នៅ​វៀត​ណាម​, ប្រ​ជា​ជន​ទាំង​អស់​មាន​ទឹក​ភ្នែក​ហូរ​ខ្លាំង​ ព្រោះ​បាត់​បង់​ទ្រ​ព្យ​សម្ប​ត្តិជា​ច្រើន​, ខាង​អង្គ​ការ​ ស្នើរ​ប្រ​ជា​ជន​ត្រៀម​ទូក​ សំ​រាប់​ត្រៀម​, ទី​តាំ​ង​៥០០​ម៉ែត្រ​ មាន​គម្រោង​សាង​សង់​ទំ​នប់​នៅ​ក្បែរ​ភូ​មិ​គាត់​។​ ពួក​គាត់​២៥០នាក់​​ ទៅ​សុំ​ពួក​គេ​សើ​រើ​ទំ​នប់​ទន្លេ​សេ​សាន​បន្ថែម​ទៀត​​។​ ជន​ជា​តិ​នៅ​តាម​មាត់​ទន្លេ​ រង​ផល​ប៉ះ​ពាល់​ ដោយ​ជម្ងឺ​ ការ​ឆក់​ត្រី​
  • បញ្ហា​ដី​ធ្លី​ ក្រុម​ហ៊ុន​វៀត​ណាម​ឈូស​ឆាយ​ រួច​ដាំ​ដុះ​ ចំ​ការ​កៅ​ស៊ូ ដោយ​ទុក​ដី​ឲ្យ​ ដី​ទៅ​អ្កក​ភូមិ​ ១គី​ឡូ​។​ គេ​និ​យាយ​ថា​ គេ​ជួល​ពី​រដ្ឋា​ភិ​បាល​ ៧០​ឆ្នាំ​ រួច​គេ​នឹង​ជ្រើស​រើស​ប្រ​ជា​ជន​ឲ្យ​បំ​រើ​ការ​ងារ។​ ការ​ទប់​ស្កាត់​ធ្វើ​បាន​ត្រឹម​តែ​ប្រ​ជាជន​ ប៉ុន្តែ​ឈ្មួញ​ដឹក​ឈើ​ទាំង​ឡាន​ៗ​.
  • ចំ​នេះ​ដឹង​តិច​ ហើយ​ពួក​គាត់​ចេះ​តែ​រត់​គេចៗ តែ​ខ្ញុំ​មិន​រត់​គេច​, ខ្ញុំ​សង្ឈឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ជួ​យ​ ដល់​ទុក្ខ​កង្វល់​របស់​ខ្ញុំ​

បុ​រី​កី​ឡា​

  • ជុង​ ងាំ​ បុ​រី​កី​ឡា​
  • ផាន​ អី​មិច​សន្យា​សង់​ ១០​ខ្នង​, តែ​ប្រ​ជា​ជន​ ៣៨៤​គ្រួសារ ត្រូវគេ​​ឈូស​កំ​ទេច​ ៣​មករា​២០១២​​
  • សួរ​ទៅ​សា​លា​ក្រុង​ ហេតុ​អ្វី​លុប​ចោល​កិច្ច​សន្យា​ជា​មួយ​យើង​ខ្ញុំ​
  • ទាម​ទារ​ទៅ​សាលា​រាជ​ធា​នី​ ហេតុ​អ្វី​បាន​ជា​កែវ​ជុ​តិ​មា​ មិន​ឲ្យ​ក្រុម​ហ៊ុន​គោ​រព​កិច្ច​សន្យា​
  • ១១៧​គ្រួសារ​ រស់​នៅ​ក្រោម​ជណ្តើរ​ខ្លះ​ តាម​តង់​ខ្លះ​, គាត់​ស្រក់​ទឹក​ភ្នែក​រាល់​ថ្ងៃ​, ជម្ងឺ​កាន់​តែ​ធ្ងន់​
  • សូម​ផ្តាំ​ ទៅ​រដ្ឋា​ភិ​បាល​អា​ស៊ាន​ទាំង​​១០​ជួ​យ​ដោះ​ស្រាយ​
  • ពួក​គាត់​ដើរ​ស្រែក​ ដើរ​យំ​គ្រប់​ទី​កន្លែង​ទាំ​ងអស់
  • សកម្ម​ជន​ម្នាក់​កំ​ពុង​ជាប់​ពន្ធ​នា​គារ​ ២​ខែ​ជាង​ នៅគុក​​ព្រៃស​
  • ខ្ញុំ​មិន​ដែល​ខ្លា​ច​ការ​ជាប់​គុក​ ខ្ញុំ​ជួប​ប្រ​ទះ​ក្មេង​ជក់​ម៉ា​ ហិត​កាវ​ ពួក​ដើរ​ផឹក​ស៊ី​ មក​ពី​យើង​គ្មាន​ជំ​រក​ត្រឺម​ត្រូវ​
  • សូម​ផ្តាំ​ទៅ​អ្នក​ទាំ​ង​អស់​គ្នា​សូម​ងើប​ឡើង​ជួយ​ខ្មែរ​ផង​​។

បឹង​កក់​

  • ដី​បឹង​កក់​ ជាង​១២
  • ដាក់​ញា​ត្តិ​កន្លែង​ណា​ក៏​មាន​អ្នក​ធ្វើ​បាប​
  • សុំ​ឲ្យ​សម្តេច​ហ៊ុន​សែន​ មេ​ត្តា​បោះ​ព្រំ​ដី​អោយ​បាន​ព្រោះ​ កែវ​ជុ​តិ​មា​ មិន​ព្រម​ធ្វើ​ព្រំ​ប្រ​ទល់
  • អា​ជ្ញា​ធរ​ឃ្លាំ​មើល​រៀង​រហូត​
  • អ្នក​ខ្លះ​អាយុ​​៧១​បែក​ក្បាល, ខ្លះ​រលូត​កូន​​
  • សូម​បង​ប្អូន​ទាំ​ងអស់​គ្នា​ក្រោក​ឡើង​ត​ស៊ូ​ដើ​ម្បី​ទាម​ទារ​យក​ដី​របស់​យើង​មក​វិញ​។​​

កណ្តាល

  • ដី​ធ្លី​នៅ​ស្រុក​កណ្តាល​ស្ទឹង​​ ក្រុម​ហ៊ុន​ហេង​អភិ​វឌ្ឍ​មក​ឈូស​ឆាយ​យក​ដី​របស់​គាត់​ ២០០៣​ រហូត​ ២០០៧​.
  • គាត់​ទិញ​ឆ្នាំ​ ១៩៩៥​, គាត់​ផ្អាក​ទិញ​៥​ឆ្នាំ​ ហើយ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ ខាង​សុ​រិយា​ដី​មិន​ធ្វើ​ឲ្យ​
  • ទំ​ហំ​ដី​២០០ហិច​តា​ ព្រែក​កំ​ពិស​ កណ្តោក​ បឹង​ស្យារ​ និង​ ឃុំ​៣​ទៀត
  • ថ្ងៃ​៤​ខែ​៩​ ចាប់​ប្រ​ជា​ពល​រដ្ឋ​ដាក់​ពន្ធ​នា​គារ​,
  • រាល់​ថ្ងៃ​គាត់​ជួល​ក្រុម​ហ៊ុន​វៀត​ណាម​មក​ឈូស​ឆាយ​ដី​
  • សុំ​សួរ​សហ​គម  តើ​ដី​ដែល​គ្មាន​ការ​អភិ​វឌ្ឍ​ តើ​រដ្ឋា​ភិ​បាល​អា​ដក​បាន​ដែរ​ឬ​ទេ​?
  • បញ្ហា​ឆក់​ត្រី​ អា​ជ្ញា​ធរ​គ្រប់​ជាន់​ថ្នាក់​ត្រូវ​គ្នា​ជាមួយ​អ្នក​ឆក់​ត្រី​។​

សរុប​បញ្ហា​ធំ​ៗទាំ​ង​អស់​

v  បញ្ហា​សម្ប​ទាន​ដី​សេដ្ឋ​កិច្ច​, សម្ប​ទាន​រ៉ែ​ ទំ​នប់​វា​រី​អគ្គី​សនី​ វិ​វាទ​រវាង​បុ​គ្គល​ឯក​ជន​ និង​ សហ​គមន៍​

១​.​ សម្ប​ទាន​ដី​សេ​ដ្ឋ​កិច្ច​ មិន​បាន​គោ​រព​ច្បាប់​ និង​ សិទ្ធិ​មនុស្ស​បាន​ត្រឹម​ត្រូវ​

២.​ ប្រ​ជា​ពល​រដ្ឋ​ មិន​បាន​ទទួល​ការ​ចូល​រួម​ពិ​គ្រោះ​យោ​បល់​ អំ​ពី​គម្រោង​សម្ប​ទាន​ដី​សេដ្ឋ​កិច្ច​ និង​ មិន​បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​នៃ គម្រោង​សម្ប​ទាន​សេដ្ឋ​កិច្ច​នោះ​ឡើយ​។​

៣.​ ប្រ​ជា​ពល​រដ្ឋ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ជា​ច្រើន​បណ្តាល​មក​ពី​វិ​វាទ​​ដី​ធ្លី​ (ផ្ទះ​ និង​ ស្រែ​ចំ ការ​ ដី​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ ដី​ចំ​ការ​វិល​ជុំ​ ដី​កប់​ខ្មោច​ ដី​សក្តារៈ​) បាត់​បង់​ធន​ធាន​ធម្ម​ជាតិ​ព្រៃ​ឈើ​។

អ្នក​ដែល​ដឹង​រឿង​ផល​ប៉ះ​ពាល់​បរិ​ស្ថាន​ គឺ​ ក្រ​សួង​កសិកម្ម​ យោង​អនុ​ក្រិត្យ​១៣៧​ គណកម្មាការ​មាន​សិទ្ធិ​ពិ​និត្យ​មើល​អំ​ពី​ ដី​ ផល​ប៉ះ​ពាល់​។​ យោ​ង​ទៅ​លើ​ច្បាប់​ ប្រ​ជា​ពល​រដ្ឋ​មាន​សិទ្ធិ​ដឹង​រឿង​គ្រប់​យ៉ាង​។​

ធ្វើ​ឲ្យ​ជីវ​ភាព​ប្រ​ជា​ពល​រដ្ឋ​ធ្លាក់​ដុន​ដាប​ គាត់​បាត់​បង់​នូវ​ចំ​ណូល​ ប៉ុ​ន្តែ​ប្រ​សិន​បើ​ពួក​គាត់​ទទួល​ផល​ប៉ះ​ពាល់​ល្អ​មក​ពី​គម្រោង​ ជី​វ​ភាព​របស់​ពួក​គាត់​ នឹង​រីក​លូត​លាស់​កាន់​តែ​ប្រ​សើរ​​

ទទួល​រង​ការ​គំ​រាម​កំ​ហែង​តាម​រយៈ​ការ​ចោទ​ប្រ​កាន់​តាម​ផ្លូវ​ច្បាប់​

ទទួល​រង​ឥទ្ធិ​ពល​នៃ​ជាតិ​គិ​មី​ ទាំ​ង​មនុ​ស្ស​ សត្វ​

ប្រ​ជា​ពល​រដ្ឋ​ ត្រូវ​បាន​បំ​បិទ​សិទ្ធិ​ ក្នុង​ការ​ការ​ពារ​សិទ្ធិ​របស់​ប្រ​ជា​ពល​រដ្ឋ​

សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ ចាប់​ផ្តើម​បាត់​បង់​ វប្ប​ធម៌​ (បាត់​បង់​ទំ​នៀម​ទំ​លាប់​ប្រ​ពៃ​ណី​) ដែល​វា​ចាប់​ផ្តើម​បាត់​បង់​បន្តិច​ម្តង​ៗ

៤.​ ប្រ​ជា​ជន​ ដែល​រង​ផល​ប៉ះ​ពាល់​ មិន​ទទួល​បាន​សំ​ណង​សម​ស្រប ពី​ក្រុម​ហ៊ុន​ និង​ រដ្ឋា​ភិ​បាល​។​

៥.​ អា​ជ្ញា​ធរ​មូល​ដ្ឋាន​ ឃុំ​ឃិត​ជា​មួយ​ក្រុម​ហ៊ុន​ ឯក​ជន​ និង​ បុ​គ្គល​ឯក​ជន​ រំ​លោភ​យក​ដី​ប្រ​ជា​ពល​រដ្ឋ​ទៅ​ធ្វើ​ជំ​នួញ​

៦.​ រាល់​វិ​វាទ​ដី​ធ្លី​ អា​ជ្ញា​ធរមូល​ដ្ឋាន​ និង​ ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ មិនមាន​បំ​ណង​​​​ដោះ​ស្រាយ​ ឲ្យ​អស់​ពី​សមត្ថ​ភាព​​

៧. ប្រ​ព័ន្ធ​ដោះ​ស្រាយ​វិ​វាទដី​ធ្លី​​ មិន​ឯក​រាជ្យ​

៨. ប្រ​ជា​ពល​រដ្ឋ​ទទួល​រង​ ការ​គាប​សង្កត់​ពី​សំ​ណាក់​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ មិន​ឲ្យ​ត​វ៉ា​រឿង​ដី​ធ្លី​

វា​គ្មិន​ សំ​ណើរ​ទៅ​ប្រ​ជា​ពល​រដ្ឋ​ជ្រើស​រើស​ ប្រាំ​ក្នុង​ចំ​ណោម​ ប្រាំ​បី​/និង​ ស្វែង​រក​ដំ​ណោះ​ស្រាយ​។​

ប្រ​ជា​ពល​រដ្ឋ​បាន​សម្រេច​ជ្រើស​រើស​យក​ ចំ​ណុច​ទី​១​, ទី​​២,​​ ទី​៣​,​ ទី​៤, ទី​៥​បូក​ទី​៦​ ចេញ​ជា​មួយ​ចំ​ណុច​,​ ​ជា​ចុង​ក្រោយ​ពួក​គាត់​មាន​សំ​ណើរ​ បញ្ចូល​ចំ​ណុច​ ទី​៦​, ទី​៧​, ទី​៨​ គិត​ជា​មួយ​ចំ​ណុច​។​

វាគ្មិន​ បែង​ចែក​ប្រ​ជា​ពល​រដ្ឋ​ជា​ក្រុម​ រួច​ធ្វើ​ការ​ស្វែង​រក​ដំ​ណោះ​ស្រាយ។

ក្រុមទី

  • សុំ​ឲ្យ​រដ្ឋា​ភិ​បាល​បញ្ឃប់​ក្រុម​ហ៊ុន​សម្ប​ទាន​ដែល​ខុស​ច្បាប់
  • កាត់​បន្ថយ​ដី​សម្ប​ទាន​ដែល​មាន​ទំ​ហំ​ធំ​ហួស​ហេតុ​
  • សូម​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​ដាក់​ទោស​ដល់​ក្រុម​ហ៊ុន​ដែល​មិន​បាន​អនុ​វត្ត​តាម​កិច្ច​សន្យា​ជា​រដ្ឋា​ភិ​បាល​
  • ចងបណ្តាញ​សហ​គម​ន៍​ ទូ​ទាំង​ប្រ​ទេស​កម្ពុ​ជា​ឲ្យ​បាន​រឹង​មាំ​

ក្រុមទី

  • សូម​អោយ​ក្រសួង​រុក្ខ​ប្រ​មាញ់​នឹង​នេ​សាទ​ មុន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ដល់​ក្រុម​ហ៊ុន​ត្រូវ​៖
  1. សិក្សារ​គំ​រោង​ សិក្សារ​ពី​ផល​ប៉ះ​ពាល​សង្គម​នឹង​បរិ​ស្ថាន​
  2. អោយ​ប្រ​ជា​ពល​រដ្ឋ​បាន​ចូល​រួម​បញ្ចេញ​មតិ​ពីរ​គំ​រោង​
  3. អោយ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់
  4. ក្រុម​ហ៊ុន​នឹង​អា​ជ្ញា​ធរ​ត្រូវ​គោ​រព​​ច្បាប់​ភូមិ​បាល​
  5. ប្រ​ជា​ពល​រដ្ឋ​ទទួល​បាន​ផល​ចំ​ណេញពី​ក្រុម​ហ៊ុន​​

ក្រុមទី

  • សូម​ឲ្យ​រដ្ឋា​ភិ​បាល​ ពិ​និត្យ​ឡើង​វិញ​ ទៅ​លើ​ការ​អនុ​វត្ត​របស់​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ត្រូវ​មាន​សំ​ណង​សម​ស្រប​
  • សូម​ឲ្យ​រដ្ឋា​ភិ​បាល​បញ្ឈប់​ រាល់​ក្រុម​ហ៊ុន​ដែល​គ្មាន​អា​ជ្ញា​ប័ណ្ណ​ ហើយ​កំ​ពុង​អនុ​វត្ត​ដោយ​បំ​ពាន​ ព្រម​ទាំង​ក្រុម​ហ៊ុន​ដែល​មាន​អា​ជ្ញា​ប័ណ្ណ​ តែ​មិន​គោ​រព​តាម​កិច្ច​សន្យា​ (ព្រម​ព្រៀង​)
  • សូម​រដ្ឋា​ភិ​បាល​ ក្រុម​ហ៊ុន ពិ​គ្រោះ​យោ​បល់​ សិក្សា​ផល​ប៉ះ​ពាល់​ ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​មុន​ នឹង​ អនុ​វត្ត​គម្រោង​លើ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​
  • សូម​អោយ​រដ្ឋា​ភិបាល​នឹង​ក្រុម​ហ៊ុន​ពី​គ្រោះ​យោ​បល​ សិក្សារ​ពី​ផល​ប៉ះ​ពាល់​ជា​មួយ​ប្រ​ជា​ជន​ជា​មុន​សិន​ មុន​នឹង​អភិ​វឌ្ឍន៏​គម្រោង​ដី​សម្បទាន​សេដ្ឋ​កិច្ច​
  • សូម​អោយ​រដ្ឋា​ភិបាល​លុប​ឬ​កាត់​បន្ថយ នូវ​ទំ​ហំ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ លើស​ពី​ច្បាប់​កំ​ណត់​
  • ក្រុម​ហ៊ុន​ដែល​ប្រើ​ជាតិ​គី​មី​ត្រូវ៖ ការ​បញ្ជូន​កាក​សំ​នល់​ដែល​មាន​ជាតិ​ពល​ទៅ​ឆ្ងាយ​ពី​ក្រុង​ និង​របៀប​គ្រប់​គ្រង​កាក​សំ​នល់​ដែល​ចេញ​មក​ពី​រោង​ចក្រ

ក្រុម

និតិ​វិ​ធី​នៃ​ការ​ដោះ​ស្រាយ​វិ​វាទ​ដី​ធ្លី​, រ៉ែ, ព្រៃ​ឈើ​, វារី​អគ្គិ​សនី​ ដែល​អូស​បន្លាយ​ពុំ​មាន​ប្រ​សិទ្ធភាព​&ឯក​រាជ្យ​

  • ស្នើ​អោយ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​បញ្ហា​អោយ​បាន​ឆាប់​រហ័ស​ នឹង​មាន​កិច្ច​សន្យា​ច្បាស់​លាស់​
  • មាន​យុត្តិ​ធ៏ម​នឹង​តម្លា​ភាព​
  • ស្ថា​ប័ន​ដោះ​ស្រាយ​បញ្ហា​ត្រូវ​មាន​ភាព​ឯក​រាជ្យភាព​, មាន​អង្គការ​ជាតិ​, អន្តរ​ជាតិ​, សហគមន៏​, ប្រ​ជា​ពល​រដ្ឋ​ចូល​រួម​
  • ដំ​ដោះ​ស្រាយ​ដី​ធ្លី​, រ៉ែ, ព្រៃ​ឈើ​, វារី​អគ្គិ​សនី​ ត្រូវ​សិក្សារ​ស្រាវ​ជ្រៀវ​ ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​, ធន​ធាន​ធម្ម​ជាតិ​នឹង​ជី​វភាព​ប្រ​ជា​ជន​។

ក្រុម​៥

  • សំ​ណូម​ពរ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​អា​ស៊ាន​ ទាំង​១០​រក​ដំ​ណោះ​ស្រាយ​សម​រម្យ​និង​យុត្តិ​ធ៏ម​ជូន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​។
  • សុំ​អង្គការ​ជាតិ​នឹង​អន្តរជាតិ​ ក៏​ដូច​ជា​ម្ចាស់​គំ​នួយជួយ​​ជម្រុញ​ផ្នែក​ច្បាប់​ ប្រ​ព័ន្ធ​តុលាកា​រ​ កម្ពុជា​  នឹង​ស្ថា​ប័ន​ពាក់​ពន្ធ័​អោយ​គោ​រព្ធ​សិទ្ធិ​មនុស្ស​

អនុសាន៍រួម​ចំ​ពោះ​ការ​ដោះ​ស្រាយ​បញ្ហា​រួម​មាន

ស្នើ​សុំឲ្យ​បណ្តា​ប្រ​ទេស​អា​ស៊ាន​ ធ្វើ​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​​​  អំ​ពី​ការ​គោ​រព​សិទ្ធិ​ដី​ធ្លី​នៅ​កម្ពុ​ជា​

សុំ​ឲ្យ​ដោះ​លែង​ប្រ​ជា​ពល​រដ្ឋ​ ដែល​រង​ការ​ចោទ​ប្រ​កាន់ពី​បញ្ហា​ដី​ធ្លី​​

សុំ​ឲ្យ​ប្រ​ព័ន្ធ​តុ​លា​ការ​មាន​​ឯក​រាជ្យ​ភាព​ ពុំ​ចំ​ណុះ​បក្ស​

សូម​ឲ្យ​រដ្ឋា​ភិ​បាល​គោ​រព​ច្បាប់​ និង​ បង្កើត​ច្បាប់​ពាក់​ព័ន្ធ​ ដី​ធ្លី​/រ៉ែ​/អគ្គី​ស​នី​ បំ​រើ​ផល​ប្រ​យោ​ជន៍​ប្រ​ជា​ពល​រដ្ឋ​​

សំ​ណង​សម​រម្យ​ ទៅ​តាម​តម្លៃ​ទី​ផ្សារ​ និង​ ការ​អភិ​វឌ្ឍ​ទី​កន្លែង​ (មាន​ការ​ងារ​ធ្វើ​ ហេដ្ឋា​រចនា​សម័្ព​ន្ធ …)​

សូម​ក្រុមហ៊ុន​ និង​ បុ​គ្គល​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ជា​មុន​ និង​ ការ​ចូល​រួម​របស់​ប្រ​ជា​ពល​រដ្ឋ​ ទៅ​វិញ​ទៅ​មក​។​

ពួក​យើង​នឹង​ប្រ​មូល​ឯក​សារ​ទៅ​សរ​សេរ​ញា​ត្តិ​, តើ​មាន​បណ្តាញ​ណា​ដែល​មិន​ទាន់​ផ្ញើរ​ញាតិ្តទៅ​គណៈ​កម្ម​ការ​​? ប្រ​សិន​ពូ​មីង​នៅ​តាម​បណ្តាញ​មិន​ធ្វើ​ គ្មាន​នរណា​ធ្វើ​? វា​គ្មិន​សូម​លើក​ទឹក​ចិត្ត​ឲ្យ​ពូ​មីង​ សរ​សេរ​ឲ្យ​ហើយ​ ? សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បង្ហាញ​ពី​កង្វល់​របស់​ប្រ​ជា​ជន​ ជូន​ទៅ​រដ្ឋា​ភិ​បាល​ជា​អ្នក​ស្តាប់​។​

នៅ​ថ្ងៃ​ស្អែក​ យើង​មាន​បុគ្គល​ចំ​នួន​ ២០០០​នាក់​ ដើ​ម្បី​បង្ហាញ​អំ​ពី​កង្វល់​ និង​ ការ​ទាម​ទារ​ដ៏​ខ្លាំង​ក្លា​។​ ទី​កន្លែង​ យើង​ នឹង​ដឹង​នៅ​ថ្ងៃ​ស្អែក​។​ អ្នក​សា​រ​ពត៌​មាន​ ទាំង​ជាតិ​ និង​ អន្តរ​ជាតិ​ចូល​រួម​យ៉ា​ង​ច្រើន​កុះ​ករ​។​

ចំ​ពោះ​អ្នក​មិន​មាន​កន្លែង​ស្នាក់​នៅ​ សូម​មេ​ត្តា​មក​ជួប​នឹង​ លេ​ខា​ធិ​ការ​ដ្ឋាន​ ខាង​យើង​ នឹង​ស្វែង​រក​ទី​កន្លែង​សំ​រាប់​អ្នក​ខ្វះ​កន្លែង​ស្នាក់​នៅ​ តែ​សូម​មក​តែអ្នក​តំ​ណាង​​ម្នាក់​បាន​ហើយ​។​

 

យូ​ ផល្លី              (You Pally)​

ខាន់​ ច័ន្ទ​កូ​លិច   (Khan Chankolich)

ឡាច​ មួយ​គាង​   (Lech Mouykeang)

រដ្ឋ​ សុ​ភៈ​​បុ​រស​    (Roth Sopheakboros)

Information

This entry was posted on November 16, 2012 by in ASSEMBLY, EVENTS, KHMER, PHNOM PENH.

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: