សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

រាជរដ្ឋាភិបាលមិនឲ្យហែរក្បួន ឬបាតុកម្មនៅពេលប្រជុំអាស៊ាន

យោង​ទៅតាម​វិទ្យុ​អាស៊ី​សេរី –

អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ឯក​ឧត្តម ខៀវ​កញ្ញា​រិទិ្ធ បានមាន​ប្រសាសន៍​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​នឹងមិន​អនុញ្ញាត​ឲ្យមាន​បាតុកម្ម ឬ​ដើរហែក្បួន​នៅតាម​ផ្លូវ​នៃ​រាជធានី​ក្នុង​ពេល​ប្រជុំ​អាស៊ាន ដែល​នឹងត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​២០ ខែ​វិច្ឆិការ។

វិទ្យុ​អាស៊ី​សេរី កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិការ ឆ្នាំ​២០១២ បានរាយ​ការណ៍​ថា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​ថា យើង​មិនអាច​ទទួល​យក​បានទេ ដែល​មាន​មនុស្ស​រាប់ពាន់​នាក់​នឹង​មក​ដើរ​ហែក្បួន​នៅ​តាម​ផ្លូវ​នៃ​រាជធានី​ភ្នំពេញ ដោយ​ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​បញ្ហា​សន្តិសុខ​នៃ​មេដឹកនាំ​ដែលនឹង​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នា​ទីក្រុង​ភ្នំពេញ។ ឯកឧត្តម​បានមាន​ប្រសាសន៍ថា វាជាការ​ទទួលខុស​ត្រូវ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ធានា​នូវ​សន្តិសុខ​សម្រាប់​មេដឹកនាំ​ទាំងនោះ ដែលរួមមាន​ទាំង​មេដឹកនាំ​ប្រទេស​មហា​អំណាច​មួយចំនួន​ដូចជា លោក​ប្រធានា​ធិបតេយ្យ បារ៉ាក​អូបាម៉ា និង​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ពូទីន។

អ្នកនាង ទេព វន្នី ជាសកម្មជន​ដីធ្លី​នៅ​តំបន់បឹងកក់ បានមាន​ប្រសាសន៍ថា អ្នកនាង និង​អ្នកតវ៉ាចំនួន ៤០០០ នាក់ទៀត គ្រោងនឹង​ដើរហែ​ក្បួន​យកញាតិ​ទៅដាក់​នៅ​ក្រសួង​ការបរទេស។ ពួកគេ​គ្រោងនឹង​ដើរ​ហែរក្បួន​នៅថ្ងៃទី​១៦ ខែ​វិចិ្ឆការ ចាប់ពី​សួនច្បារ​នៅមុខ​វត្ត​បុទុមវត្តី ទៅកាន់ក្រសួង។

សម្តី​របស់​អ្នកនាង​ទេព វន្នី ត្រូវបាន​ស្រង់មកថា៖ “យើង​មិនបង្ក​ហិង្សា​ណាមួយ ភាព​អាណាធិប​តេយ្យ ឬក៏​ការបំផ្លាញ​ណាមួយ​ក្នុងពេល​កិច្ចប្រជុំ​អាស៊ាន​នោះទេ…។ យើង​មាន​គោលជំហរ​ច្បាស់លាស់​របស់យើង”។

Information

This entry was posted on November 15, 2012 by in KHMER, PHNOM PENH.

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: