សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សិក្ខាសាលាស្តីពីសន្តិសុខ និងអធិបតេយ្យភាពស្បៀង – ២

អ្នក​តំណាង​មកពី​ប្រទេស​ហ្វីលិពីន បាននិយាយ​អំពី​របៀប​ដែលមាន​សន្តិសុខ​ស្បៀង​នៅក្នុង​សហគមន៍​ជាច្រើន គឺពិតជា​ទទួល​ឥទិ្ធពល​ពីការ​វិនិយោគ។ បញ្ហាមួយ​ក្នុងចំនោម​បញ្ហាជាច្រើន ដែល​បានកើតឡើង គឺដីស្រែ​ត្រូវបាន​កាន់កាប់​យកដោយ​ក្រុមហ៊ុនរ៉ែ ហើយមាន​ការបំពុល​ពី​ធនធាន​ទឹក​ពី​ក្រុមហ៊ុន​ទាំងនោះ។ លើសពីនេះ ពីព្រោះ​តែ​ការ​វិនិយោគ ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ បានបាត់បង់​ប្រពៃណី ទំនៀម​ទំលាប់ និង​តម្លៃ​របស់​ពួកគេ។

បន្ទាប់មក សហគមន៍​បាន​ធ្វើការ​ប្រឆាំង​តវ៉ា​នឹង​ក្រុមហ៊ុន ដោយ​ប្រើប្រាស់​វិធី​អហិង្សា៖ សម្លេង​របស់​ពួកគេ ការសាមគ្គី​របស់​ពួកគេ សិទិ្ធ​ក្នុងការ​ស្វ័យ​សម្រេច​របស់​ពួកគេ។ ហើយដោយ​ការ​ប្រើប្រាស់​សម្លេង​ទាំងនេះ​ទៅដល់​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​បាន​បង្ហាញ និង​ផ្តល់​នូវការ​លើក​ទឹកចិត្ត​ខ្ពស់​សម្រាប់​ការ​វិនិយោគ​ណា​ដែលមាន​លក្ខណៈ​មិនមាន​ផល​ប៉ះពាល់​ផ្ទុយគ្នា​ដល់​សហគមន៍។

មានករណី​ដូចគ្នា​ជាច្រើន​អំពី​ការ​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សហគមន៍​ក្នុង​តំបន់​ដែរ។ នៅពេល​ប្រជាពលរដ្ឋ ស្តាប់លឺ​អំពី​ការ​វិនិយោគ ពួកគេ​គិតថា​អំពីការ​អភិវឌ្ឍន៍។ ក៏ប៉ុន្តែ ការវិនិយោគ​មួយចំនួន មិនបាន​ផ្តល់​នូវការ​អភិវឌ្ឍន៍​ដល់​ប្រទេស និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះទេ។ ឧទារហណ៍​ដូចជា​ការអភិវឌ្ឍន៍​នៅ​សហគមន៍​សំបុកចាប បឹងកក់ ដីក្រហម និង​បុរីកីឡា មិនអាច​ហៅថា​ជាការ​អភិវឌ្ឍន៍​នោះទេ ព្រោះមាន​ការប្រើ​អំពើ​ហិង្សា ការបណ្តេញ​ចេញដោយ​ខុសច្បាប់ និង​ការរំលោភ​សិទិ្ធ​មនុស្ស​ដទៃទៀត បានកើតឡើង។ នេះ គឺជាបញ្ហា​ជាមួយ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា។

គំនិត​នៃការ​វិនិយោគ​ដោយសមធម៌​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺផ្តល់​ផល​ប្រយោជន៍​ជាវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ។ អ្នកតំណាង​សំខាន់​មកពី​ប្រទេស​អភិវឌ្ឍន៍​នៅក្នុង​ប្លុក​អាស៊ាន ដូចជា​ប្រទេសថៃ បានមក​ធ្វើ​បទបង្ហាញ​អំពី​លទ្ធភាព​នៃ​ការអភិវឌ្ឍន៍​សម្រាប់​កសិករ។ ប្រទេសថៃ គឺជា​ប្រទេស​ដែលនាំ​មុខគេ​ខាងនាំ​ចេញអង្ករ។ កសិករ​បាន​ទទួល​ផលប្រយោជន៍​ពី​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​ពួកគេ​ក៏ប្រឈមមុខ​នឹង​បញ្ហា​ដូចជា​កង្វះព័ត៌មាន​ពី​អ្នក​ទិញ គ្មាន​យន្តការ​ក្នុងការ​ត្រួតពិនិត្យ​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន និង​កសិករ ហើយគ្មាន​ច្បាប់​ស្តីពី​កិច្ចសន្យា​កសិផល។

ជាលទ្ធផល​នៃការ​ពិភាក្សា បានបង្ហាញ​នូវ​អនុសាសន៍​ជាច្រើន​ដែល​ទាក់ទង​នឹង​ក្រុមហ៊ុន ដែលបាន​ទទួល​សិទិ្ធ​ពី​រាជរដ្ឋាភិបាល​សម្រាប់​ទទួល​បាន​សម្បទាន​ដី។ ការងារ​ជាច្រើន​ដែល​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ក្នុងតំបន់។ វាត្រូវបាន​គេ​លើក​ឡើង​ថារាជរដ្ឋាភិបាល ត្រូវតែ​គ្រប់គ្រង​ស្ថានការណ៍​នេះ ហើយ​រក្សាការ​តាមដាន​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ធានាថា​ពួកគេ​ធ្វើប្រតិបត្តិការ​ក្នុង​លក្ខណៈ​សមធម៌។ រាជ​រដ្ឋាភិបាល គួរតែ​អនុញ្ញាត​ឲ្យប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ ក្នុងការ​វិនិយោគ​លើដី​របស់​ពួកគេ ដែលនេះ​ជាគំនិត​មួយទៀត​ដែល​ត្រូវបាន​ដាក់​ចេញ។

– Khim Vathanea

Advertisements

Information

This entry was posted on November 15, 2012 by in EVENTS, KHMER, PHNOM PENH, WORKSHOP.

Twitter Updates

Error: Twitter did not respond. Please wait a few minutes and refresh this page.

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: