សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​របស់​AGPA – ១៤ វិច្ឆិការ

ភ្នំពេញ ថ្ងៃទី១៤ វិចិ្ឆកា ២០១២ – សមាជ​ប្រជាជន​អាស៊ាន (The ASEAN Grassroots Peoples Assembly-AGPA) បានបន្ត​នៅ​ថ្ងៃនេះ ដោយគ្មាន​រុញរា​ទោះបី​សភាពការវិវឌ្ឍន៍កាល ពីម្សិលមិញក្តី។ នៅថ្ងៃអង្គារ កម្មវិធីបើក​បានលុបចោល​ដោយសារ​មន្ត្រីខណ្ឌ​បានដាក់​សម្ពាធ​មកលើម្ចាស់ ភោជនីយដ្ឋាន​ស្ទឹងមាស ទោះបី​សាលា​រាជធានី​ភ្នំពេញ​បានផ្តល់ការ​អនុញ្ញាត្ត​អោយ ធ្វើនូវ​ព្រឹត្តិការណ៍​ទាំងអស់ លើក លែងតែ​ ដើរក្បួន​តាមដងផ្លូវ​នៅក្នុង​សប្តាហ៍នេះ​ក៏ដោយ។

មកត្រឹមថ្ងៃនេះ មានទីកន្លែង​យ៉ាងតិច​ចំនួន​៥​កន្លែង បានលុបចោល​កិច្ច សន្យា ដែលបាន​ធ្វើពីមុន ដើម្បី​ទទួលរៀបចំ​កម្មវិធី​ររៀបចំ​របស់​សង្គមស៊ីវិល សម្រាប់ កិច្ច ប្រជុំ​កំពូល អាស៊ាន​នៅពេល​ខាងមុខនេះ ដោយ​គ្មានការ​ជូនដំណឹង​ជាមុន និង​នៅនាទី​ចុងក្រោយ។ លោក ស ម៉ូរ៉ា ដែលជា​អ្នកចាត់ចែង​ដ៏សំខាន់​ម្នាក់​របស់​សមាជ​ប្រជាជន​អាស៊ាន បានមាន​ប្រសាសន៍ ថា៖ “យ៉ាងហោច​ណាស់​មានម្ចាស់​ពីរកន្លែង ត្រូវរងសម្ពាធ​ពីអាជ្ញាធរ​នៅពីក្រោយខ្នងទោះបី មន្ត្រី​អាជ្ញាធរ​ដដែល​នោះបាន​ប្រកាស​ជាសាធារណៈ​ថា ពួកគាត់​គ្មានគោល​បំណង ប្រឆាំងនឹង​សមាជ​ប្រជាជន​អាស៊ានទេ”។ មានការ​ផ្តាច់​ចរន្តអគ្គីសនី​យ៉ាងហោច​ណាស់ពីរ កន្លែង ចំណែក នៅប្រាំមួយ​កន្លែង​ផ្សេងទៀត ត្រូវបានគេ​រាយការណ៍​ថាមានការ​តាមដាន​ដោយមាន មន្ត្រីប៉ូលិស​បង្កប់ ដែលនៅខាងក្រៅ​តំបន់របស់ខ្លួន។

ខណៈពេល​នេះដែរ មានសមាជិក​ជាង១៥០នាក់ មកពី​អង្គការ​មូលដ្ឋាន​កម្ពុជា ត្រូវបាន បង្ការទប់ស្កាត់​មិនអោយ​ស្នាក់នៅ​ផ្ទះសំណាក់​នានា។ អ្នកខ្លះ​ត្រូវបាន​រុញច្រាន​ចេញ នៅកណ្តាលយប់ ។ ខ្លះទៀត​ទទួលរង​ការគំរាមកំហែង ចំណែក​អ្នកឯទៀត ត្រូវបាន​ប្រាប់ថា ការកក់​បន្ទប់​ត្រូវបាន​បាត់ដ៏អាថិ៍កំបាំង។ កាលពី​យប់មិញ  សមាជិក​បណ្តាញ​មួយចំនួន ដែលបាន​ចូលរួម​នៅក្នុង​សមាជ​ប្រជាជន​អាស៊ាន ត្រូវបាន​បង្ខំ​អោយចាកចេញ​ពីផ្ទះសំណាក់ បន្ទាប់ពីប៉ូលិស​បានទទូច​បង្ខំ​អោយម្ចាស់​ផ្ទះ​សំណាក់ ប្រមូល​ឈ្មោះ និង​អត្តសញ្ញណ​ប័ណ្ណ របស់អ្នក​ស្នាក់នៅ​ទាំងអស់។ អ្នកចូលរួម​សមាជ​ប្រជាជន​អាស៊ាន មិនមាន​អារម្មណ៍ សុវត្ថិភាព​ទេ នៅពេល​ផ្តល់ព័ត៌មាន​នេះ ហើយពួកគេ​ត្រូវរើ​ចេញពី​ផ្ទះសំណាក់ ដើម្បី ស្វែងរក​ទីកន្លែង​ស្នាក់នៅ​ផ្សេងទៀត​នៅពេល​រាត្រីនោះ។

បន្ទាប់មក ប៉ូលិសបាន​ចុះពិនិត្យ​មើលផ្ទះ​សំណាក់​ជាច្រើន​កាលពី​យប់មិញ ដោយ​ចេញ គោលការណ៍​ណែនាំ​ដល់​ម្ចាស់ផ្ទះ​សំណាក់។ ជាលទ្ធផល​នៅព្រឹកឡើង អ្នកចូលរួម សមាជ ច្រើននាក់បាន​ប្រឈមមុខ​នឹងការ​ទាមទារ​ដូចៗគ្នា​ពីម្ចាស់ផ្ទះ​សំណាក់។ ខណៈដែល​អ្នកខ្លះ មានលទ្ធភាព​និយាយចចារ​គ្នាយ៉ាង​ខ្លាំងក្លា និង​ដោយ​ជោគជ័យ​នោះថា ព័ត៌មានបែបនេះ គឺមិន​ចាំបាច់​សម្រាប់​ពួកគាត់ទេ ពេលស្នាក់​នៅតាម​ផ្ទះសំណាក់។ អ្នកឯទៀត គ្មាន​អារម្មណ៍​សុវត្ថិភាព ហើយបាន​រៀបចំ​ទីកន្លែងស្នាក់នៅផ្សេង សម្រាប់អ្នក​ដែលនៅ​សេសសល់ ដែលកំពុង​ស្នាក់នៅ​ទីក្រុង។

នៅថ្ងៃនេះ​ក្រុមរៀបចំ​សមាជ​ប្រជាជន​អាស៊ាន​នៅស្ងៀមស្ងាត់ និង​ប្រកាន់ជំហរ​ច្បាស់លាស់​ក្នុងការ​ចចារ​ជាមួយ​ប៉ូលិស ដើម្បីបង្ហាញថា​រាល់អង្គ​វេទិកា​ទាំងអស់ ត្រូវ បាន​ទទួលការ​អនុញ្ញាត្ត និង​ការប្រើប្រាស់​ទីកន្លែង​ឯកជន​ត្រូវបាន​អនុញ្ញាត្ត​ផងដែរ។ កិច្ចចចារ​គ្នា​ទទួល​បានជោគជ័យ​នៅមជ្ឈមណ្ឌល​វើលសិនធើ​ទួលគោក ដោយនៅ​ទីនោះ មានកិច្ច​ប្រជុំគ្នា​អំពី​ប្រធានបទ​ស្តីពី​ច្បាប់​កសិកម្ម។ ប៉ុន្តែនៅ​មណ្ឌល​មូដែន B មិន​ជោគជ័យទេ ដោយសារ​ម្ចាស់គ្មាន​ទំនុកចិត្ត​ដើម្បី​អនុញ្ញាត្ត​អោយ​កម្មវិធី​បន្តទៅ​បាន។ ទោះបី គ្មានចរន្ត​អគ្គីសនី​ពេញមួយ​ព្រឹកនៅ ម៉ូដែន B ក្នុងពេល​កំពុងចចារ​គ្នាក្តី កិច្ចប្រជុំ​នៅតែបន្ត ដោយមានការ​ចូលរួម​ពីសកម្មជន​ការងារ និង​កម្មករ ក្នុងការ​ចែករំលែក​បញ្ហា​អោយគ្នា ទៅវិញ​ទៅមក។

នៅទីបញ្ចប់ សមាជ​ប្រជាជន​អាស៊ាន​ទទួលបាន​ជោគជ័យ​មួយថ្ងៃ​ទៀត ដោយ​អ្នកចូលរួម​សមាជ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​គោលដៅ​របស់ខ្លួន ទោះបីមាន ការរំខាន​ដល់​រាល់កិច្ចប្រជុំ​របស់ខ្លួន​ក៏ដោយ។ លោកហេង សុជាតិ ជាអ្នក​ចាត់ចែង​រៀបចំ​សមាជ​ម្នាក់​ដ៏សំខាន់​បាននិយាយ​ថា៖ “ម្ចាស់ជួល​ទីកន្លែង ត្រូវបាន​សូរចម្លើយ និង​ទទួល​រងការ​គំរាមកំហែង​ដោយ​មន្ត្រីអាជ្ញាធរ​មូលដ្ឋាន។ ប្រជាជន​ត្រូវបាន​បណ្តេញ​ចេញ​ពី​ផ្ទះសំណាក់”។

ព្រឹត្តិការណ៍​នៅថ្ងៃស្អែក​នេះ​នឹងបន្ត​ធ្វើ​ដូចដែល​បានគ្រោងទុក។ វាជា​សមាជដ៏​ពេញលេញ​មួយ ដោយ​អ្នកចូលរួម​នឹងត្រៀម​រៀបចំ​សេចក្តី​ថ្លែង​ការណ៍​មួយ ដាក់ជូន​ដល់ រដ្ឋាភិបាល។ សេចក្តី​ថ្លែង​ការណ៍​នោះ ទាក់ទឹង​នឹងបញ្ហា​ដែលសកម្មជន​នៅមូលដ្ឋាន ដែលមាន​សារៈសំខាន់​បំផុតត្រូវ​ដោះស្រាយ មុនការ​អនុវត្ត​នៃសហគមន៍​សេដ្ឋកិច្ច អាស៊ាន។

Information

This entry was posted on November 14, 2012 by in KHMER.

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: