សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សិក្ខា​សាលា​ស្ងីពីធនធានធម្មជាតិ និងជីវភាពរស់នៅ – ១

ល្បែង​កំ​សាន្ត​៖​ ល្បែង​សាម​គ្គី ​

​១. ចាប់​គូ​ហើយ​លើក​ដៃ​ឡើង​ បន្ទាប់​មក​បែរ​មុខ​គ្នា​ លោត​ជើង​រួច​ ប៉ាវ​យក​ឈ្នះ​ចាញ់ បន្ទាប់​មក​ដើរ​ទៅ​រក​គូ​ផ្សេង​ ប៉ាវ​រួច​ លោត​ជើង​, ​ តោង​គ្នា​ជា​ខ្សែ​​រួច​លោត​ ហើយ​ប៉ាវ​ម្តង​ទៀត​។ អ្នក​ទាំ​ង​អស់​ចង​គ្នា​ជា​គូ​រួច​ហើយ​ ប៉ាវ​ និង​ ដើរ​បន្ត​គ្នា​ជា​រង្វង់​,​ ស្វែង​រក​កន្ទុយ​ ៉តើ​កន្ទុយ​នៅ​ទី​ណា​?៉

សូ​ម​ឲ្យ​អ្នក​ទី​មួយ​ អង្គុយ​លើ​ជង្គង់​អ្នក​ទី​ ពីរ​, បន្ទាប់​មក​ អ្នក​ទី​ ពីរ​ធ្វើ​តាម​ ដោយ​អង្គុយ​លើ​ជង្គង់​អ្នក​ទី​បី​។​ សូម​អរ​គុណ​។

បាត់​ដំ​បង​

តំ​ណាង​មក​ពី​ស្រុក​សំ​ឡូត​ខេត្ត​បាត់​ដំ​បង​

  • ករណី​១​ ការ​បំ​បិទ​សិទ្ធិ​សេរី​ភាព​មិន​ឲ្យ​និ​យាយ​ស្តី​, គាត់​បាន​ស្នើរ​សុំ​អា​ជ្ញា​ធរ​ធ្វើ​វាគ្មិន​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ (គាត់​មាន​ឯក​សារ​ភ្ជាប់​)​

កំ​ពត​

  • អ៊ុំ​​សា​មិត្ត​ នៅ​ព្រែក​ពាយ​ ខេត្ត​កំ​ពត​
  • ចាក់​ដី​លុប​សមុទ្រ​ ធ្វើ​រោង​ចក្រ​កាត់​ដេរ​ ធ្វើ​ឲ្យ​ប្រជា​ជន​អស់​ដី​
  • បញ្ហា​ឧទ្យាន​ជាតិ​នៅ​លើ​ភ្នំ​កំ​ចា​យ​បូក​គោ​ , ដោយ​ទប់​ទឹក​នៅ​លើ​ជ្រោះ​ធ្វើ​វា​រី​អគ្គី​សនី​ បង្ក​ឲ្យ​បាត់​បង់​ធន​ធាន​សត្វ​ និង​ ធម្ម​ជាតិ​, សត្វ​ព្រៃរង​របួស​
  • ដី​ធ្លី​ នៅ​ព្រៃ​ពាយ​ ខាង​ជើង​កំ​ពត​២៥០​គី​ឡូម៉ែត្រ​ ដី​ ៩៩០០​ហិច​តា​ ត្រូវ​ក្រុម​ហ៊ុន​មួយយក​។​ ១៩៩៨​ សមា​ហ​រណ​កម្ម​ជា​មួយ​ខ្មែរ​ក្រ​ហម​
  • គាត់​បង្កើត​សហគម​ន៍​ធ្វើ​ការ​ត​វ៉ា​ ​តាំង​ពី​ថ្ងៃ​៦មេ​សា​២០០៩ ប៉ុ​ន្តែ​ដោះ​ស្រាយ​មិន​ទាន់​ហើយ​។​ និ​ស្សិត​វាស់​វែង​ដី​ បាន​វាស់​ផ្នែក​ខ្លះ​ជូន​ប្រ​ជា​ពល​រដ្ឋ​
  • ប្រ​ជា​ជន​ ក្រី​ក្រ​ ល្ងង់​ខ្លៅ​ ពិ​បាក​ទំ​នាក់​ទំ​នង​ ជម្ងឺ​ សា​លា​រៀន​ ផ្លូវ​ឆ្ងាយ​ ចំ​នេះ​ដឹង​បច្ចេក​ទេស​ ក្នុង​ការ​ធ្វើ​ស្រែ​ចំ​ការ​
  • ជី​វ​ភាព​ចំ​ណាក​ស្រុក​ អស់​ជា​ច្រើន​នាក់​ គ្រួ​សារ​ខ្លះ​ ប្តី​​ ឬ​ ប្រ​ពន្ធ​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ​។

រតន​គី​រី​

  • ចាន់​ថ្លា​​ ជន​ជាតិ​ពួន​ សហ​គម​ន៍​ជន​ជាតិ​ភាគ​តិច
  • ទំ​នប់​វា​រី​អគ្គី​សនី​ បណ្តាញ​សេ​សាន​ រង​គ្រោះ​ទឹក​ជំ​នន់​ មក​ពី​ទំ​នប់​វា​រី​អគ្គី​សនី​នៅ​វៀត​ណាម​, ប្រ​ជា​ជន​ទាំង​អស់​មាន​ទឹក​ភ្នែក​ហូរ​ខ្លាំង​ ព្រោះ​បាត់​បង់​ទ្រ​ព្យ​សម្ប​ត្តិជា​ច្រើន​, ខាង​អង្គ​ការ​ ស្នើរ​ប្រ​ជា​ជន​ត្រៀម​ទូក​ សំ​រាប់​ត្រៀម​, ទី​តាំ​ង​៥០០​ម៉ែត្រ​ មាន​គម្រោង​សាង​សង់​ទំ​នប់​នៅ​ក្បែរ​ភូ​មិ​គាត់​។​ ពួក​គាត់​២៥០នាក់​​ ទៅ​សុំ​ពួក​គេ​សើ​រើ​ទំ​នប់​ទន្លេ​សេ​សាន​បន្ថែម​ទៀត​​។​ ជន​ជា​តិ​នៅ​តាម​មាត់​ទន្លេ​ រង​ផល​ប៉ះ​ពាល់​ ដោយ​ជម្ងឺ​ ការ​ឆក់​ត្រី​
  • បញ្ហា​ដី​ធ្លី​ ក្រុម​ហ៊ុន​វៀត​ណាម​ឈូស​ឆាយ​ រួច​ដាំ​ដុះ​ ចំ​ការ​កៅ​ស៊ូ ដោយ​ទុក​ដី​ឲ្យ​ ដី​ទៅ​អ្កក​ភូមិ​ ១គី​ឡូ​។​ គេ​និ​យាយ​ថា​ គេ​ជួល​ពី​រដ្ឋា​ភិ​បាល​ ៧០​ឆ្នាំ​ រួច​គេ​នឹង​ជ្រើស​រើស​ប្រ​ជា​ជន​ឲ្យ​បំ​រើ​ការ​ងារ។​ ការ​ទប់​ស្កាត់​ធ្វើ​បាន​ត្រឹម​តែ​ប្រ​ជាជន​ ប៉ុន្តែ​ឈ្មួញ​ដឹក​ឈើ​ទាំង​ឡាន​ៗ​.
  • ចំ​នេះ​ដឹង​តិច​ ហើយ​ពួក​គាត់​ចេះ​តែ​រត់​គេចៗ តែ​ខ្ញុំ​មិន​រត់​គេច​, ខ្ញុំ​សង្ឈឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ជួ​យ​ ដល់​ទុក្ខ​កង្វល់​របស់​ខ្ញុំ​

បុ​រី​កី​ឡា​

  • ជុង​ ងាំ​ បុ​រី​កី​ឡា​
  • ផាន​ អី​មិច​សន្យា​សង់​ ១០​ខ្នង​, តែ​ប្រ​ជា​ជន​ ៣៨៤​គ្រួសារ ត្រូវគេ​​ឈូស​កំ​ទេច​ ៣​មករា​២០១២​​
  • សួរ​ទៅ​សា​លា​ក្រុង​ ហេតុ​អ្វី​លុប​ចោល​កិច្ច​សន្យា​ជា​មួយ​យើង​ខ្ញុំ​
  • ទាម​ទារ​ទៅ​សាលា​រាជ​ធា​នី​ ហេតុ​អ្វី​បាន​ជា​កែវ​ជុ​តិ​មា​ មិន​ឲ្យ​ក្រុម​ហ៊ុន​គោ​រព​កិច្ច​សន្យា​
  • ១១៧​គ្រួសារ​ រស់​នៅ​ក្រោម​ជណ្តើរ​ខ្លះ​ តាម​តង់​ខ្លះ​, គាត់​ស្រក់​ទឹក​ភ្នែក​រាល់​ថ្ងៃ​, ជម្ងឺ​កាន់​តែ​ធ្ងន់​
  • សូម​ផ្តាំ​ ទៅ​រដ្ឋា​ភិ​បាល​អា​ស៊ាន​ទាំង​​១០​ជួ​យ​ដោះ​ស្រាយ​
  • ពួក​គាត់​ដើរ​ស្រែក​ ដើរ​យំ​គ្រប់​ទី​កន្លែង​ទាំ​ងអស់
  • សកម្ម​ជន​ម្នាក់​កំ​ពុង​ជាប់​ពន្ធ​នា​គារ​ ២​ខែ​ជាង​ នៅគុក​​ព្រៃស​
  • ខ្ញុំ​មិន​ដែល​ខ្លា​ច​ការ​ជាប់​គុក​ ខ្ញុំ​ជួប​ប្រ​ទះ​ក្មេង​ជក់​ម៉ា​ ហិត​កាវ​ ពួក​ដើរ​ផឹក​ស៊ី​ មក​ពី​យើង​គ្មាន​ជំ​រក​ត្រឺម​ត្រូវ​
  • សូម​ផ្តាំ​ទៅ​អ្នក​ទាំ​ង​អស់​គ្នា​សូម​ងើប​ឡើង​ជួយ​ខ្មែរ​ផង​​។

បឹង​កក់​

  • ដី​បឹង​កក់​ ជាង​១២
  • ដាក់​ញា​ត្តិ​កន្លែង​ណា​ក៏​មាន​អ្នក​ធ្វើ​បាប​
  • សុំ​ឲ្យ​សម្តេច​ហ៊ុន​សែន​ មេ​ត្តា​បោះ​ព្រំ​ដី​អោយ​បាន​ព្រោះ​ កែវ​ជុ​តិ​មា​ មិន​ព្រម​ធ្វើ​ព្រំ​ប្រ​ទល់
  • អា​ជ្ញា​ធរ​ឃ្លាំ​មើល​រៀង​រហូត​
  • អ្នក​ខ្លះ​អាយុ​​៧១​បែក​ក្បាល, ខ្លះ​រលូត​កូន​​
  • សូម​បង​ប្អូន​ទាំ​ងអស់​គ្នា​ក្រោក​ឡើង​ត​ស៊ូ​ដើ​ម្បី​ទាម​ទារ​យក​ដី​របស់​យើង​មក​វិញ​។​​

កណ្តាល

  • ដី​ធ្លី​នៅ​ស្រុក​កណ្តាល​ស្ទឹង​​ ក្រុម​ហ៊ុន​ហេង​អភិ​វឌ្ឍ​មក​ឈូស​ឆាយ​យក​ដី​របស់​គាត់​ ២០០៣​ រហូត​ ២០០៧​.
  • គាត់​ទិញ​ឆ្នាំ​ ១៩៩៥​, គាត់​ផ្អាក​ទិញ​៥​ឆ្នាំ​ ហើយ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ ខាង​សុ​រិយា​ដី​មិន​ធ្វើ​ឲ្យ​
  • ទំ​ហំ​ដី​២០០ហិច​តា​ ព្រែក​កំ​ពិស​ កណ្តោក​ បឹង​ស្យារ​ និង​ ឃុំ​៣​ទៀត
  • ថ្ងៃ​៤​ខែ​៩​ ចាប់​ប្រ​ជា​ពល​រដ្ឋ​ដាក់​ពន្ធ​នា​គារ​,
  • រាល់​ថ្ងៃ​គាត់​ជួល​ក្រុម​ហ៊ុន​វៀត​ណាម​មក​ឈូស​ឆាយ​ដី​
  • សុំ​សួរ​សហ​គម  តើ​ដី​ដែល​គ្មាន​ការ​អភិ​វឌ្ឍ​ តើ​រដ្ឋា​ភិ​បាល​អា​ដក​បាន​ដែរ​ឬ​ទេ​?
  • បញ្ហា​ឆក់​ត្រី​ អា​ជ្ញា​ធរ​គ្រប់​ជាន់​ថ្នាក់​ត្រូវ​គ្នា​ជាមួយ​អ្នក​ឆក់​ត្រី​។​

សរុប​បញ្ហា​ធំ​ៗទាំ​ង​អស់​

v  បញ្ហា​សម្ប​ទាន​ដី​សេដ្ឋ​កិច្ច​, សម្ប​ទាន​រ៉ែ​ ទំ​នប់​វា​រី​អគ្គី​សនី​ វិ​វាទ​រវាង​បុ​គ្គល​ឯក​ជន​ និង​ សហ​គមន៍​

១​.​ សម្ប​ទាន​ដី​សេ​ដ្ឋ​កិច្ច​ មិន​បាន​គោ​រព​ច្បាប់​ និង​ សិទ្ធិ​មនុស្ស​បាន​ត្រឹម​ត្រូវ​

២.​ ប្រ​ជា​ពល​រដ្ឋ​ មិន​បាន​ទទួល​ការ​ចូល​រួម​ពិ​គ្រោះ​យោ​បល់​ អំ​ពី​គម្រោង​សម្ប​ទាន​ដី​សេដ្ឋ​កិច្ច​ និង​ មិន​សិក្សា​ពី​ផល​ប៉ះ​ពាល់​នៃ គម្រោង​សម្ប​ទាន​សេដ្ឋ​កិច្ច​នោះ​ឡើយ​។​

៣.​ ប្រ​ជា​ពល​រដ្ឋ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ជា​ច្រើន​បណ្តាល​មក​ពី​វិ​វាទ​​ដី​ធ្លី​ (ផ្ទះ​ និង​ ស្រែ​ចំ ការ​ ដី​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ ដី​ចំ​ការ​វិល​ជុំ​ ដី​កប់​ខ្មោច​ ដី​សក្តារៈ​) បាត់​បង់​ធន​ធាន​ធម្ម​ជាតិ​ព្រៃ​ឈើ​។

អ្នក​ដែល​ដឹង​រឿង​ផល​ប៉ះ​ពាល់​បរិ​ស្ថាន​ គឺ​ ក្រ​សួង​កសិកម្ម​ យោង​អនុ​ក្រិត្យ​១៣៧​ គណកម្មាការ​មាន​សិទ្ធិ​ពិ​និត្យ​មើល​អំ​ពី​ ដី​ ផល​ប៉ះ​ពាល់​។​ យោ​ង​ទៅ​លើ​ច្បាប់​ ប្រ​ជា​ពល​រដ្ឋ​មាន​សិទ្ធិ​ដឹង​រឿង​គ្រប់​យ៉ាង​។​

ធ្វើ​ឲ្យ​ជីវ​ភាព​ប្រ​ជា​ពល​រដ្ឋ​ធ្លាក់​ដុន​ដាប​ គាត់​បាត់​បង់​នូវ​ចំ​ណូល​ ប៉ុ​ន្តែ​ប្រ​សិន​បើ​ពួក​គាត់​ទទួល​ផល​ប៉ះ​ពាល់​ល្អ​មក​ពី​គម្រោង​ ជី​វ​ភាព​របស់​ពួក​គាត់​ នឹង​រីក​លូត​លាស់​កាន់​តែ​ប្រ​សើរ​​

ទទួល​រង​ការ​គំ​រាម​កំ​ហែង​តាម​រយៈ​ការ​ចោទ​ប្រ​កាន់​តាម​ផ្លូវ​ច្បាប់​

ទទួល​រង​ឥទ្ធិ​ពល​នៃ​ជាតិ​គិ​មី​ ទាំ​ង​មនុ​ស្ស​ សត្វ​

ប្រ​ជា​ពល​រដ្ឋ​ ត្រូវ​បាន​បំ​បិទ​សិទ្ធិ​ ក្នុង​ការ​ការ​ពារ​សិទ្ធិ​របស់​ប្រ​ជា​ពល​រដ្ឋ​

សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ ចាប់​ផ្តើម​បាត់​បង់​ វប្ប​ធម៌​ (បាត់​បង់​ទំ​នៀម​ទំ​លាប់​ប្រ​ពៃ​ណី​) ដែល​វា​ចាប់​ផ្តើម​បាត់​បង់​បន្តិច​ម្តង​ៗ

៤.​ ប្រ​ជា​ជន​ ដែល​រង​ផល​ប៉ះ​ពាល់​ មិន​ទទួល​បាន​សំ​ណង​សម​ស្រប

៥.​ អា​ជ្ញា​ធរ​មូល​ដ្ឋាន​ ឃុំ​ឃិត​ជា​មួយ​ក្រុម​ហ៊ុន​ ឯក​ជន​ និង​ បុ​គ្គល​ឯក​ជន​ រំ​លោភ​យក​ដី​ប្រ​ជា​ពល​រដ្ឋ​ទៅ​ធ្វើ​ជំ​នួញ​

៦.​ រាល់​វិ​វាទ​ដី​ធ្លី​ អា​ជ្ញា​ធរមូល​ដ្ឋាន​ និង​ ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ មិនមាន​បំ​ណង​​​​ដោះ​ស្រាយ​ ឲ្យ​អស់​ពី​សមត្ថ​ភាព​​

៧. ប្រ​ព័ន្ធ​ដោះ​ស្រាយ​វិ​វាទដី​ធ្លី​​ មិន​ឯក​រាជ្យ​

៨. ប្រ​ជា​ពល​រដ្ឋ​ទទួល​រង​ ការ​គាប​សង្កត់​ពី​សំ​ណាក់​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ មិន​ឲ្យ​ត​វ៉ា​រឿង​ដី​ធ្លី​

វា​គ្មិន​ សំ​ណើរ​ទៅ​ប្រ​ជា​ពល​រដ្ឋ​ជ្រើស​រើស​ ប្រាំ​ក្នុង​ចំ​ណោម​ ប្រាំ​បី​/និង​ ស្វែង​រក​ដំ​ណោះ​ស្រាយ​

Information

This entry was posted on November 14, 2012 by in EVENTS, KHMER, PHNOM PENH, WORKSHOP.

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: