សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សិក្ខា​សាលា​ស្តីពីសិទិ្ធ​មនុស្ស និង​លទិ្ធ​ប្រជាធិប​តេយ្យ – ១

នេះគឺជា​ដំណើរ​រឿង​នៃ​សិក្ខា​សាលា៖

សិក្ខា​សាលា​ចាប់ផ្តើម​ជាមួយនឹង​ការពិភាក្សា​អំពី​អាស៊ាន និង​សំនួរ៖​ “ហេតុអ្វី​បានជា​អាស៊ាន​ត្រូវបាន​បង្កើត​ឡើង?” មានហេតុផល​ច្រើន​សម្រាប់​អត្ថិភាព​របស់​អាស៊ាន ដូចជា​ដើម្បី​សន្តិភាព ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច សិទិ្ធ ការផ្លាស់ប្តូរ​វប្បធម៌ ការផ្លាស់ទី​របស់​ប្រជាពលរដ្ឋ ការចែករំលែក​ថ្នាំពេទ្យ សុខាភិបាល និង​ការលុប​បំបាត់​តម្រូវការ​ទិដ្ឋាការ​នានា។ ទាំងនេះជា​ហេតុផល​នៃការ​បង្កើត​អាស៊ាន។

ចំនុច​មួយចំនួន អាចត្រូវបាន​ដោះស្រាយ ហើយ​មួយចំនួន​មិនអាច​ដោះស្រាយ​បាន។

ចំនុច​មួយចំនួន​ខាងក្រោម​នេះ ត្រូវបាន​លើកឡើង៖

  • ជម្លោះ​រវាង​ប្រទេសថៃ និង​ប្រទេសកម្ពុជា។ យើង​មិនអាច​សោះស្រាយ​បញ្ហា​នេះ​បាន​ទេ
  • វប្បធម៌​បរទេស ហាក់​ដូចជា​មានឥទិ្ធពល​គ្របដណ្តប់​មកលើ​ប្រទេស​យើង។
  • ពាណិជ្ជកម្ម៖ ប្រទេស​របស់​យើង ភាគច្រើន​ជាផលិតផល​ផលិត​ដោយដៃ។ ការនាំចេញ និងនាំ​ចូល គឺមិន​ស្មើគ្នា (គ្មាន​តុល្យភាព)
  • សម្រាប់​អ្នករកស៊ី​ផ្លូវភេទ ពួកគេ​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​បានឡើយ ដែលនេះ​ជាភាព​អយុត្តិធម៌​សម្រាប់​ពួកគេ។ ដូចនេះ តើមនុស្ស​ប្រភេទ​ណា​ដែល​ចូលរួម​នៅក្នុង​ពាណិជ្ជកម្ម​នោះ ចម្លើយគឺ​ជាអ្នកមាន មិនមែន​ជា​អ្នកក្រទេ។
  • សម្រាប់​សិទិ្ធ៖ មិនទាន់​ផ្តល់​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​នោះទេ។ សិទិ្ធនេះ នឹងបង្កើត​ឲ្យមាន​ភាព​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង។
  • ប្រទេស​ស្ថាបនិក​នៃ​អាស៊ាន​មាន៖ ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន។ នៅពេលនោះ សង្គ្រាមកើតឡើង​គ្រប់ទីកន្លែង។ ប្រទេស​ចំនួនប្រាំ​នេះ មានទំនោរ​ខាង​សហរដ្ឋ​អាមេរិក។ ដូចនេះ​តើប្រទេស​បែបណា​ដែលមាន​គំនិត​បង្កើត​អាស៊ាន? ចម្លើយគឺ​សហរដ្ឋ​អាមេរិក។ ជាការពិត ដែលការ​បង្កើត​អាស៊ាន គឺដើម្បី​ការពារ​ពាណិជ្ជកម្ម​របស់​ប្រទេស​អាមេរិក។ មុនពេលដែល​យើង​ដឹង​អំពី​បញ្ហា យើង​ត្រូវដឹង​អំពីប្រវត្តិ​នៃអាស៊ាន។ ប្រទេសដែល​អាច​ចូលរួមជា​សមាជិក​អាស៊ាន ពួកគេ​ត្រូវតែ​រៀបចំ​គោល​នយោបាយ​ពាណិជ្ជកម្ម​ឲ្យដូច​ប្រទេស​អាមេរិក។

ចំនុច​សំខាន់ៗ​នៃ​ការពិភាក្សា​គឺ៖ ទិដ្ឋាការ ពាណិជ្ជកម្ម ការផ្លាស់ទី​របស់​ប្រជាពលរដ្ឋ និង​សិទិ្ធ។

បញ្ហា​ទាំងអស់​នេះ បានកើតឡើង​គ្រប់ទី​កន្លែង អ្នកក្រ​មិនអាច​ទទួលបាន​ប្រយោជន៍ពី​អាស៊ាន ពីព្រោះ​ខ្វះនូវ​ចំណេះដឹង ភាសា និង​ធនធាន។

គំនិត​ដែលបាន​លើកឡើង​មាន​ដូចជា៖

  • ទិដ្ឋាការ៖ សិទិ្ធ​ក្នុងការ​ឆ្លងកាត់​ព្រំដែន​ពីប្រទេសមួយ​ទៅប្រទេស​មួយទៀត ប៉ុន្តែវា​ហាក់ដូចជា​មានការ​កម្រិត។
  • ការផ្លាស់ទី​របស់​ប្រជាពលរដ្ឋ៖ មិនមាន​សេរីភាព​ក្នុងការ​ធ្វើដំណើរ​ទៅប្រទេសដទៃ
  • ពាណិជ្ជកម្ម៖ បម្រើអ្នកមាន
  • សិទិ្ធ៖ មិនមានសិទិ្ធស្មើគ្នា

អ្វីខ្លះ​ជា​ដំណោះស្រាយ​ទៅលើ​បញ្ហាទាំងអស់នេះ? អ្វីដែល​យើង​ត្រូវការ​ពីអាស៊ាន? តើអាស៊ាន​មាន​តួនាទី​អ្វី? តើតួនាទី​របស់​អាស៊ាន គឺដើម្បី​ការពារ​ប្រជាពលរដ្ឋ​របស់ខ្លួន​ឬ ទោះបីជា​វាហាក់​ដូចជា​ខុស​តួនាទី?

– Khoem Dina

Information

This entry was posted on November 14, 2012 by in KHMER, PHNOM PENH, WORKSHOP.

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: