សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សិក្ខាសាលាស្តីពីពាណិជ្ជកម្ម និងការវិនិយោគ – ១

សិក្ខា​សាលា​ស្តីពី​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន បានចាប់ផ្តើម​ឡើង​ដោយមាន​ការណែនាំ​នៃ​អ្នក​ចូលរួម​ទាំងឡាយ។ អ្នកចូលរួម គឺមកពី​តំបន់ផ្សេងៗគ្នា​ដូចជា ខេត្ត​ព្រះសីហនុ សៀម​រាប ស្វាយ​រៀង កំពង់​ចាម កំពង់​ស្ពឺ កោះ​កុង និង​កំពង់​ឆ្នាំង។ ហើយក៏មាន​អ្នកចូលរួម​មកពី​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ។

ការធ្វើ​បទបង្ហាញ​របស់កញ្ញា TiTi គឺអំពី​ការធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន និង​ផ្តោតទៅលើ​ការ​ធ្វើ​អន្តោ​ប្រវេសន៍​ទៅបរទេស ធុរកិច្ច និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ កញ្ញា​បានបង្ហាញ​នូវផ្នែក​ចំនួនបី​សំខាន់ៗ នៃ​ទំនាក់ទំនង៖ ទំនាក់ទំនង​សន្តិសុខ​នយោបាយ​អាស៊ាន ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន និង​ទំនាក់​ទំនង​វប្បធម៌-សង្គម​អាស៊ាន។

សេចក្តីផ្តើម​នៃសហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅឆ្នាំ ២០១៥ គឺជា​គោលបំណង​សំខាន់​សម្រាប់​ការបង្កើត​អាស៊ាន។ ជំនួញ នឹងមាន​ភាពប្រសើរ នៅពេលដែល​សមាហរណកម្ម​សហគមន៍​អាស៊ានត្រូវបាន​បង្កើត​ចប់សព្វ​គ្រប់។

ពន្ធដារ គឺជា​បញ្ហា​មួយទៀត ដោយសារ​ប្រទេសជា​សមាជិក​អាស៊ាន ត្រូវធ្វើ​ជំនួញ​ជាមួយគ្នា ដោយ​មានការ​នាំចេញ ឬនាំចូល​ក្នុង​ទំហំធំ រវាង​គ្នា​និងគ្នា។ សហគមន៍​អាស៊ាន ត្រូវការ​ផ្តោត​ទៅលើការ​ថែទាំ​សុខភាព ទេសចរណ៍ និង​មធ្យោបាយ​ធ្វើ​ដំណើរ។

វាមិនមែន​ត្រឹមតែ​ប្រទេស​ទាំងដប់​នៃអាស៊ាន ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ទាំងនេះទេ ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​ដូចជា ប្រទេស​ចិន ជប៉ុន កូរ៉េ -ល- ចូលរួមដែរ។ វិស័យ​ឯកជន គឺជាចំនុច​ចំបង​សម្រាប់​ប្រជា​ពលរដ្ឋ​អាស៊ាន ក្នុងការ​យល់ដឹង។

សំនួរ​ចំបង​នៃការ​ធ្វើបទបង្ហាញ​នេះ គឺ៖​ នៅពេលដែល​យើង​ធ្វើការ​នាំចេញ ឬនាំចូល​រវាង​ប្រទេសក្នុង​អាស៊ាន តើអ្នកណា​ជាអ្នក​ចេញបង់​ពន្ធ​លើ​ទំនិញ?

ចម្លើយ​ដែលត្រូវបាន​ផ្តល់គឺ៖ អ្នកអាច​មានការ​ពិភាក្សា​ជាមួយ​ដៃគូជំនួញ​របស់អ្នក​អំពីការ​បង់ពន្ធ។

 

– Ly Sovann

Information

This entry was posted on November 14, 2012 by in EVENTS, KHMER, WORKSHOP.

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: