សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សិក្ខាសាលាអំពីសន្តិសុខ និងអធិបតេយ្យភាពស្បៀង – ១

នៅ​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ វេទិការ​ស្តីពី​បញ្ហា​សន្តិសុខ និង​អធិបតេយ្យ​ភាព​ស្បៀង ពាណិជ្ជកម្ម​សេរី កិច្ច​សហ​ប្រតិបត្តិការ​នៃការ​ទទួលខុសត្រូវ​សង្គម ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកតំណាង​នៃអង្គការ Focus Organization និង​អង្គការ LVC។ កិច្ចប្រជុំ ចាប់ផ្តើម​ដោយមាន​អ្នកចូលរួម​ប្រហែល ២៥០ នាក់ ហើយ​ត្រូវបាន​បែងចែក​ជាពីរផ្នែក គឺផ្នែក​ពេលព្រឹក និង​ពេលល្ងាច។

ផ្នែក​ពេលព្រឹក មានការ​ពិភាក្សា​ចំនួនពីរ៖

១. ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្នុងតំបន់ ដែលធ្វើឡើង​បន្ទាប់ពី​មាន​ការណែនាំ​ខ្លួន​របស់អ្នក​ចូលរួម​ទាំងឡាយ​ដែលបានមក​ពី​សហគមន៍​ខុសៗគ្នា ឃុំនានា និង​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្នុងតំបន់​អាស៊ាន។ ចំនុចចាប់ផ្តើម​គឺនិយាយអំពី​ការវិនិយោគ ដែលត្រូវបាន​បង្ហាញ​ដោយ​លោក សេង សុខហេង មកពី​សមាគម​នៃការ​កសាង​សន្តិភាព​សហគមន៍។ លោកបាន​និយាយ​អំពី​គំនិតទូទៅ​នៃការ​វិនិយោគ ប្រភេទ​នៃការ​វិនិយោគ ប្រភេទ​វិនិយោគិន ដំណើការ​វិនិយោគ និងផល​ប៉ះពាល់​នៃការ​វិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា។ ដោយមាន​សក្តានុពល​ផ្នែក​ធនធាន​ធម្មជាតិ និង​កសិកម្ម ប្រទេសកម្ពុជា​អាចទាក់ទាញ​ការ​វិនិយោគ​បានច្រើន​លើ​វិស័យ​កសិកម្ម ធនធានរ៉ែ និង​ថាមពល សហគ្រាស សេវាកម្ម​និង​កំលាំង​ពលកម្ម សំណង់​និង​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ដោយ​ផ្តល់នូវ​ការ​លើកទឹកចិត្ត​សម្រាប់​ការវិនិយោគ​ទាំងនោះ។ ដើម្បីធ្វើ​បែបនេះ រាជរដ្ឋាភិបាល​កម្ពុជាមាន​បួន​ចំនុច ដែលត្រូវ​ពិចារណា៖ កសិកម្ម ឯកជន​នីយកម្ម ធនធាន​មនុស្ស និង​សេដ្ឋកិច្ច។ ទៅតាម​លំដាប់​ដើម្បីអភិវឌ្ឍ​ប្រទេស។ ជាចុងបញ្ចប់ ទោះជា​ការវិនិយោគ​នៅ​កម្ពុជា មានការ​កើនឡើង​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​ក៏ដោយ ប៉ុន្តែ​ផលប៉ះពាល់​នៅតែ​ជាបញ្ហា​ចំបង​សម្រាប់​អ្នក​វិនិយោគ ក្នុងការ​ដោះស្រាយ។

២. ការវិនិ​យោគ​នៅក្នុង​តំបន់ ត្រូវបាន​លើកឡើង​ដោយលោក Geoset ដែលជា​សមាជិក​នៃអង្គការ Focus Organization ដោយផ្តោត​ទៅលើ​ការកើនឡើង​នូវវិនិយោគិន​ក្នុងតំបន់ និង​ក្រៅតំបន់។ ពាណិជ្ជកម្ម​ក្នុងតំបន់ គឺជា​ការវិនិយោគ​រវាង​ប្រទេស​នានា​នៅក្នុង​តំបន់ ដែលបាន​ផ្តល់នូវ​ផល​ប្រយោជន៍​ជាច្រើន មិនត្រឹមតែ​ដល់​ប្រទេស​ធ្វើ​វិនិយោគ​នោះទេ តែក៏ដល់​ប្រទេស​ក្នុង​តំបន់ផងដែរ។ ដូចនេះ វាអាចជា​សក្តានុពល​ដែល​ធ្វើឲ្យ​ប្រទេស​មានការ​ផលិតនូវ​ផលិតផល​បានច្រើន និង​នាំចេញ​បានច្រើន ដែលជាការ​លើក​កំពស់​កំណើន​ផលិតផល​សរុបក្នុងស្រុក (GDP)។ ជាលទ្ធផល កំណើន​សេដ្ឋកិច្ច រវាងប្រទេស​នានា​នៅក្នុងតំបន់ គឺមាន​ប្រហែលពី ៥ ទៅ ៨ ភាគរយ។ នេះជា​សញ្ញា​នៃ​លំហូរ​នៃការ​វិនិយោគ​ដោយសេរី នៅពេល​ដែល​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​កើតឡើង​នូវឆ្នាំ ២០១៥។ បច្ចុប្បន្ន មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីចំនួន ១៧៥ នៅក្នុងតែ​តំបន់​អាស៊ាន ហើយមាន​កិច្ច​ព្រមព្រៀង​ទ្វេភាគី ចំនួន​ប្រហែលជា ៣២០។ ការចែកចាយ​របស់​ពួកគេ​ទៅប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុងតំបន់ គឺមិនមាន​ភាពស្មើគ្នា​នោះទេ គឺមានតែ​វិនិយោគិន​មួយក្រុម​តូចប៉ុណ្ណោះ ដែល​ទទួលបាន​ផលប្រយោជន៍​ពិតប្រាកដ។

ជាពេល​ដែលត្រូវ​ផ្តល់អនុសាសន៍​នានា និង​លើកជា​សំនួរនៅក្នុង​កិច្ចប្រជុំ។ សំនួរ គឺបាន​ផ្តោត​ទៅលើ​ផលប៉ះពាល់​នៃការវិនិយោគ ការលើក​ទឹកចិត្ត​សម្រាប់​ការវិនិយោគ សមាហរណកម្ម និង​ទីផ្សារសេរី។

– Khim Vathanea

Advertisements

Information

This entry was posted on November 14, 2012 by in EVENTS, KHMER, PHNOM PENH, WORKSHOP.

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: