សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

ធ្វើឲ្យសិទិ្ធមនុស្ស និងប្រជាធិបតេយ្យមានពិតនៅអាស៊ាន

នេះ​មិនមែន​ជាពាក្យ​ស្លោក​ធម្មតា ហើយក៏​មិនមែន​ជា​ការទាមទារ​នោះទេ នេះគឺជា​អនាគត​ដែល​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នយ៍​ចង់បាន និងសមនឹង​ទទួលបាន។ សមាជ​ប្រជាជន​អាស៊ាន (The ASEAN Grassroots Peoples Assembly, AGPA) កំពុង​ធ្វើការ​ឆ្ពោះ​ទៅរក​គោល​ដៅ​នេះ ដោយ​មាន​សកម្មជន​ប្រជាជន​​មូលដ្ឋាន​ដែលមកពី​បណ្តា​ប្រទេស​នៅក្នុង​តំបន់ មកកាន់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដើម្បី​ប្រារព្ធ​សិក្ខា​សិលា​ វេទិកា កិច្ចប្រជុំ និង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត។

នាថ្ងៃនេះ AGPA បាន​ប្រារព្ធ​សន្និសិត​កាសែត​ជាលើក​ដំបូង​របស់ខ្លួន ដែល​ប្រកាសថា AGPA ហើយនិង​បណ្តាញ​គ្រប់ផ្នែក​នៃប្រជាពលរដ្ឋ​កម្ពុជា (Cambodian Cross-Sector Network) នឹងធ្វើការ​និយាយ​ជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា និង​សាលា​រាជធានី​ភ្នំពេញ អំពីការ​ធ្វើការ​ដើរហែក្បួន​នៅថ្ងៃទី​១៦ ខែវិចិ្ឆការ។ អ្វីៗ​ដំណើរការ​បានល្អ​ជារួម ប៉ុន្តែ​យើង​ប្រាកដថា​នឹងផ្តល់​ព័ត៌មាន​ថ្មីៗ​ដល់​អ្នក នៅពេល​ដែលយើង​ដឹង​ព័ត៌មាន​បានច្រើន​ពីព្រឹត្តិការណ៍​នេះ។

ពីឆ្វេងមកស្តាំ៖ លោក ស មូរ៉ា, លោក ជា សុភ័ក្រ, កញ្ញា លី ពិសី, លោក ប្រាជ្ញ ប៊ុនធឿន, កញ្ញា ច្រឹក សុភា និង លោក វ៉ន ពៅ

នៅក្នុង​ការសង្ខេប ក្រុមស្នូលនៃ​សមាជិក AGPA បាន​បង្ហាញ​ឡើង​ដល់​សារព័ត៌មាន អំពីព្រឹត្តិការណ៍​នានា នាពេល​ខាង​មុខ និង​បង្ហាញ​អំពី​សារៈសំខាន់​នៃការ​ដែលត្រូវបាន​បញ្ចូល​នៅក្នុង​ដំណើរការ​នៃ​លទិ្ធប្រជាធិប​តេយ្យ។ ពួកគេបាន​ពិភាក្សា​នូវហេតុ​ផល​ដែល​នៅខាងក្រោយ​សមាជនេះ អ្វីដែល​ពួកគេ​គ្រោង​នឹងធ្វើ ហើយនិង​អ្វីដែល​ពួកគេ​សង្ឃឹមថា​នឹងអាច​ទទួលបាន។ ចំនុចសំខាន់​ដែលបាន​មកពី​សន្និសិទ គឺជាការផ្តោត​ទៅលើថា AGPA គឺជាព្រឹត្តិការណ៍​របស់​ប្រជាជន។

ទោះបីជា​មាន​ព្រឹត្តិការណ៍​នានា​ជាច្រើន ដែល​កំពុងត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដោយ​វេទិកា​ប្រជាជន​អាស៊ាន (ASEAN People’s Forum) /កិច្ចប្រជុំ​អង្គការ​ស៊ីវិល​អាស៊ាន (ASEAN Civil Society Conference, APF/ACSC) និង​សាមគ្គីភាព​សម្រាប់​ការតស៊ូ​មតិ​ប្រជាជន​អាស៊ាន (Solidarity for Asian People’s Advocacy, SAPA) ដែល​ជា​ការងារ​ដ៏សំខាន់​ក៏ដោយ ក៏AGPA និង​បណ្តាញ គ្រប់ផ្នែក​នៃ​ប្រជាជន​កម្ពុជា នៅតែ​ចង់​លើកឡើង​នូវ​ព្រឹត្តិការណ៍​ផ្ទាល់ខ្លួន​ដាច់ដោយ​ឡែក​មួយដែរ។ នេះ​ត្រូវបាន​រៀបចំ​ដោយ និង​ផ្តោត​ទៅលើ​សកម្មជន​ប្រជាជន​នៅ​មូលដ្ឋាន។

នេះត្រូវបាន​និយាយថា​អ្នក​ដែល​បាន​ចូលរួម​ទាំងអស់​នឹងមាន​ភាព​រំភើប​យ៉ាងខ្លាំង និង​កម្រ​នឹងបាន​ចូលរួម។ ឆាប់ៗនេះ ពួកគេ​នឹង​ស្តាប់លឺ​កាន់តែច្រើន​អំពី​ព័ត៌មាន​ចុងក្រោយ​ពីAGPA។

Information

This entry was posted on November 13, 2012 by in KHMER and tagged , , , , .

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: