សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សេចក្តីប្រកាសព័ត៌មានជាបន្ទាន់អំពីAGPA

លោក Max de Pree បានមានប្រសាសន៍ថា៖ “យើងត្រូវការផ្តល់ឲ្យគ្នាទៅវិញទៅមកនូវចន្លោះដើម្បីរីក​ចម្រើន ដើម្បីធ្វើជាខ្លួនឯងផ្ទាល់ និងដើម្បី​អនុវត្ត​នូវភាពខុសគ្នារបស់យើង។ យើងត្រូវការផ្តល់នូវ​ចន្លោះមួយចំនួនដល់គ្នាទៅវិញទៅមក ដូចនេះ​យើងទាំងអស់គ្នាអាចផ្តល់ និងទទួលបាននូវអ្វីៗដែល​ស្រស់​បំព្រងដូចជាគំនិត ភាពបើកចំហ សេចក្តី​ថ្លៃថ្នូរ ភាពសប្បាយរីករាយ ការសម្រុះសម្រួល និងការ​រួមបញ្ចូលគ្នា”។

វាជាការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងដែលបណ្តាញគ្រប់ផ្នែកនៃប្រជាជនកម្ពុជា (Cambodia Cross-Sector Network) បានប្រកាសលុបចោលពិធីចាប់ផ្តើមសមាជប្រជាជនអាស៊ាន (AGPA) ដែល​ត្រូវបាន​រៀបចំនឹងធ្វើឡើងនាថ្ងៃនេះនៅភោជនីយដ្ឋាន ស្ទឹងមាស ពីម៉ោង ៣ ល្ងាច (១៥:០០)។ ពិធី​ចាប់ផ្តើមកម្មវិធី គឺមានត្រឹមតែការពិសារអាហារពេលល្ងាច ការសំដែង និងជាឱកាសសម្រាប់អ្នកចូល​រួមជាច្រើនបានជួប​ជុំគ្នា។

សិក្ខាសិលានាថ្ងៃស្អែក គ្រោងនឹងធ្វើឡើងនៅមជ្ឈមមណ្ឌលទួលគោក ក៏ត្រូវបានលុបចោលផងដែរ គឺដោយ​សារម្ចាស់ទីតាំងបានលុបចោលកិច្ចសន្យាជួល។ ការលុបចោលនេះ បានកើតឡើងនៅពេល​ដែលរាជរដ្ឋា​ភិបាលកម្ពុជា បានបដិសេធនូវការអនុញ្ញាតឲ្យមានការរៀបចំព្រឹត្តិការណ៍ AGPA នានា ដែលព្រឹត្តិការណ៍​ទាំងនេះជាព្រឹត្តិការណ៍ឯកជនតាំងពីដើមដែលមានតែអ្នកដែលត្រូវបានអញ្ជើញ​ប៉ុណ្ណោះអាចចូលរួមបាន។

ការកម្រិតនូវជម្រើសឲ្យមានព្រឹត្តិការណ៍ AGPA ទាំងនៅទីសាធារណៈ និងទីតាំងឯកជន គឺជាការ​រំលោភសិទិ្ធ​របស់អ្នកចូលរួម។ សិក្ខាសិលា និងព្រឹតិ្តការណ៍នានាដទៃទៀត ដែលនឹងត្រូវបានធ្វើ​នៅ​ទីតាំងឯកជនប៉ុណ្ណោះ ត្រូវបានលុបចោល ដោយសារតែម្ចាស់ទីតាំងនៅក្រោមសំពាធក្នុងការរំលាយ​កិច្ចសន្យា ដែលបានធ្វើជាមួយ​ពួកគេដើម្បីរៀបចំព្រឹត្តិការណ៍ទាំងនោះ។ ការអនុញ្ញាតសម្រាប់ព្រឹត្តិ​ការណ៍មួយចំនួន ត្រូវបានលុបចោល ប៉ុន្តែសម្រាប់ការប្រើប្រាស់ទីតាំងឯកជន មិនចាំបាច់ស្វែងរកការ​អនុញ្ញាតនោះទេ។

ព្រឹត្តិការណ៍ AGPA គឺនិយាយអំពីចន្លោះ -​ ចន្លោះក្នុងការអនុវត្តសេរីភាពស៊ីវិលនានា៖ សេរីភាពក្នុងការ​ជួបជុំ សេរីភាពក្នុងការចូលរួម​ សេរីភាពក្នុងការបញ្ចេញមតិ។ សេរីភាពស៊ីវិលទាំងនេះ អាចត្រូវបាន​អនុវត្ត លុះត្រា​តែមានចន្លោះ – ការប្រើប្រាស់ សេរីភាព សិទិ្ធរបស់ប្រជាពលរដ្ឋទៅលើសេរីភាពទាំង​នោះ -ល-។ ការ​អភិវឌ្ឍន៍នេះ គ្មានអ្វីច្រើនជាងការបដិសេធនូវចន្លោះសម្រាប់អ្នកចូលរួមទាំងនោះក្នុង​ព្រឹត្តិការណ៍ AGPA។

កញ្ញា លីពិសី អ្នករៀបចំស្នូលនៃព្រឹត្តិការណ៍ AGPA បាននិយាយថា៖ “ការបដិសេធនូវសិទិ្ធក្នុងការប្រជុំ និងបញ្ចេញមតិ ធ្វើឲ្យមានការសោកស្តាយយ៉ាងខ្លាំង ដែលព្រឹត្តិ​ការណ៍ AGPA គ្រាន់តែជាព្រឹត្តិការណ៍ ដែលផ្តោតទៅលើគោលការណ៍ណែនាំមួយចំនួនរបស់អាស៊ាន ដូចជាអភិបាលកិច្ចល្អ និងនិតិរដ្ឋ និង ការគោរពសិទិ្ធមនុស្ស។ ដោយចូលរួមនៅក្នុងដំណើរការលទិ្ធ​ប្រជាធិបតេយ្យ និងធ្វើការឆ្ពោះទៅកាន់​ការផ្តល់​នូវដំណោះស្រាយ AGPA ហើយនិង អ្នកចូលរួមរបស់​ព្រឹត្តិការណ៍នេះ បានកំពុងចង់បង្ហាញ​ដល់ពិភព​លោក​ថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ មិន​ត្រឹមតែសិទិ្ធ និងសេចក្តីថ្លៃថ្នូររបស់​ខ្លួនប៉ុណ្ណោះទេ ហើយថែម​ទាំងសិទិ្ធ និងសេចក្តីថ្លៃថ្នូររបស់​ប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។

រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា បានទទួលស្គាល់នូវសិទិ្ធក្នុងការប្រជុំ និងចូលរួមប្រជុំ។ ព្រឹត្តិការណ៍ AGPA មានគោលបំណងជាទីកន្លែង ដែលប្រជាពលរដ្ឋអាចធ្វើការពិភាក្សាអំពីអ្វីៗដែលប៉ះពាល់ដល់​ពួកគេ ហើយ​និងអាចផ្តល់ជាយោបល់ដល់រាជរដ្ឋាភិបាលថែមទៀតផង ដោយមិនមែនជាការរិះគន់ទៅ​លើសកម្មភាពរបស់​រាជរដ្ឋាភិបាលនោះទេ។ នោះ នឹងមិនអាចកើតឡើងបានទេ ដោយរាជរដ្ឋាភិបាល​​ ដោយការលើកឡើងពីការ​ការពារសន្តិសុខ និងសេចក្តីថ្លៃថ្នូរ។

លោក សរ ម៉ូរ៉ា អ្នករៀបចំស្នូលនៃព្រឹត្តិការណ៍ AGPA បានមានប្រសាន៍ថា៖ “AGPA គឺជាព្រឹត្តិការណ៍​អហិង្សា ហើយអ្នកចូលរួមមិនចង់បានអ្វីក្រៅពីបន្តឲ្យមាននូវសន្តិភាពប៉ុណ្ណោះ” ដើម្បីឆ្លើយតបទៅនឹង​រាជរដ្ឋាភិបាល​កម្ពុជាដែលបានអះអាងថាព្រឹត្តិការណ៍នានាដូចជា AGPA ហើយនិងសិក្ខាសិលា វេទិកា សមាជ និងការដើរហែក្បួនរបស់ព្រឹត្តិការណ៍នេះ កំពុងបង្កដល់ភាពអសន្តិសុខនៅក្នុងរាជធានី បន្ទាប​សេចក្តីថ្លៃថ្នូរ​របស់ប្រជាពលរដ្ឋកម្ពុជា និងមិនគោរពដល់អតីតព្រះមហាក្សត្រនៅក្នុងពេលវេលាកាន់​ព្រះរាជមរណទុក្ខ។ ការអះអាងទាំងនេះ គឺមិនមានអ្វីសំអាងទាំងអស់។ ម្តងហើយម្តងទៀត AGPA អ្នករៀបចំព្រឹត្តិការណ៍នេះ និងអ្នកចូលរួម បានលើកឡើងថាពួកគេដឹងនូវការព្រួយបារម្ភទាំងនេះ ហើយនិងបានលើកឡើងនូវការពិតថា ព្រឹត្តិការណ៍ AGPA មិនបានលើកនូវសេចក្តីថ្លៃថ្នូរ និង​ប្រយោជន៍របស់គណបក្សណាមួយនោះទេ។ ព្រឹត្តិការណ៍ AGPA គ្រាន់តែធ្វើឡើងដើម្បីការលើក​កំពស់ និងបង្ហាញទាំងសេចក្តីថ្លៃថ្នូរ និងសន្តិសុខ តាម​រយៈការរួមបញ្ចូលដំណើរលទិ្ធប្រជាធិបតេយ្យ។

ព្រះវររាជបិតា បានផ្តល់នូវអំណាចដល់ប្រជាពលរដ្ឋ និងផ្តល់ដល់ពួកគេនូវសំលេង។ ក្រោយពេល​ចូលព្រះ​ទីវង្គតរបស់ព្រះអង្គ នេះគឺជាពេលវេលាសម្រាប់កូនចៅរបស់ទ្រង់ ប្រជាពលរដ្ឋរបស់ទ្រង់ ក្នុងការចាប់​យកតួនាទីនោះ និងក្នុងការឈប់ពឹងផ្អែកលើអ្នកដទៃដើម្បីនិយាយជំនួសពួកគេ។ AGPA ផ្តល់នូវឱកាស​សម្រាប់ប្រជាពលរដ្ឋ ក្នុងការធ្វើ នៅក្នុងឥរិយាបទមួយទៅតាមព្រះរាជបំណងរបស់​អតីតព្រះ​មហាក្សត្រ។​

Advertisements

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: