សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សមាជប្រជាជនអាស៊ាន

អំពីសមាជប្រជាជនអាស៊ាន

ថ្នាក់ក្រោមតើ​​អ្វី​ទៅ​ជា​កិច្ច​ប្រជុំ​ប្រជាជនអាស៊ាន​ថ្នាក់ក្រោម​ (AGPA)?

AGPA​ គឺ​ជាព្រឹត្តិការណ៍​កើត​ឡើង​រយៈពេល​ ៤ ថ្ងៃ​ ​ដែល​មាន​ការចូលរួម​ពី​សកម្មជន និង​​បណ្តាញ​សមាជិក​​ថ្នាក់​ក្រោមនៅ​ទូទាំង​ប្រទេស​កម្ពុជា​​មានចំនួនប្រមាណជា ២០០០ នាក់​ និង​សកម្មជន​​ថ្នាក់ក្រោម និង​ដៃគូ​ពី​តំបន់​អាស៊ាន​ចំនួនប្រហែល ២០០នាក់។ AGPA នឹង​រួម​បញ្ចូល​គ្នា​នូវ​ការ​អបអរ​សាទរ និង​ការ​ផ្លាស់​ប្តូរ​នៃ​វប្បធម៌ សិក្ខា​សាលា​​ដើម្បី​​វិភាគ​បញ្ហា​ជាតិ​ និង​តំបន់​ដែល​ចោទ​ឡើង​ និង​ថ្ងៃ​ចុងក្រោយ​គឺ​ជា​យុទ្ធនា​ការ​រួបរួម​កម្លាំងគ្នា​ដើម្បី​ធ្វើ​​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា និង​អាស៊ាន និង​ការ​យកចិត្តទុកដាក់​ទៅលើ​​​សារព័ត៌មាន​​ជាតិ តំបន់​ និង​អន្តរជាតិ។

AGPA ​ត្រូវ​បាន​បង្កើត​​ឡើង​ជា​ដំណើរ​ការរ​បស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សាមគ្គីភាព និង​ការ​ចូលរួម​ពី​សម្ព័ន្ធភាព​តំបន់​ និង​ដៃគូ​នៅ​ក្នុង​អាស៊ាន។ វាគឺ​ជា​ព្រឹត្តិការណ៍​ដែល​​កើត​មក​ពី​សកម្មជន​ថ្នាក់ក្រោម ក្រុម និង​​បណ្ដាញ​រៀបចំ និង​ចលនា​រួបរួម​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​មាន​សម្លេង​ផ្ទាល់​ខ្លួន​របស់​ពួកគេ និង​បញ្ហា​ដែល​លើកឡើង​ដោយ​ផ្ទាល់​ពី​ពួកគេ គឺ​​មិន​មែន​​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​អង្គការ​​ក្រៅ​​​រដ្ឋាភិបាល​ ឬ​​វេទិកា​ដែល​ធ្វើ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ។

គោលដៅ​នៃ AGPA

គោលដៅ​នៃ​ AGPA គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​នៃ​អាស៊ាន និន្នាការ​នៃ​ជំនួញ និង​ការបណ្ដាក់ទុន សិទ្ធិមនុស្ស ផល​ប៉ះ​ពាល់​អវិជ្ជមាន​នៃ​ការ​អភិវឌ្ឍ ដូចគ្នា​នឹងពង្រីក​ទំហំ​​ប្រ
ជាធិបតេយ្យ​​​​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ​បាន​ដឹង​លឺ និង​ត្រូវ​បាន​ជំរុញ​ឲ្យ​មាន​ការគោរព​ និង​ការដាក់​ឲ្យ​​អនុវត្តនូវ​​សិទ្ធិ​មនុស្ស​របស់​ប្រជាជន​ឲ្យ​​​​កាន់​តែ​ប្រសើរ។

កម្មវត្ថុ​នៃ​ AGPA

–       ធ្វើ​ឲ្យ​ប្រជាជន​ថ្នាក់ក្រោម​មាន​ការផ្លាស់​ប្តូរ​ជាវិជ្ជមាន

–       បំភ្លឺ​ និង​ផ្ដល់​យោបល់​​លើ​សកម្មភាព​បញ្ហា​ដីធ្លី ​ផលប៉ះ​ពាល់​អវិជ្ជមាន និង​និន្នាការ​នៃ​ការ​បណ្ដាក់ទុន ​និង​បញ្ហា​សង្គម​ធ្ងន់ធ្ងរ​​ដែល​មាន​លើ​ប្រជាជន​ថ្នាក់ក្រោម

–       សង្កត់ធ្ងន់​ទៅលើ សេចក្តីប្រកាស់ស្តីពីសិទ្ធិមនុស្សអាស៊ាន (AHRD) ​ដែល​ជាប់ពាក់ព័ន្ធ​​យ៉ាង​ខ្លាំង​ទៅលើ​​សង្គមស៊ីវិល​អាស៊ាន និង​ប្រជាជន​អាស៊ាន

–       ពង្រឹង​សាមគ្គី​ភាព​ប្រជាជន​ថ្នាក់ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​កំណត់​បញ្ហារូម និន្នាការ ដំណោះ​ស្រាយ និង​ការ​ប្រតិបត្តិ

–       ពង្រឹង​សាមគ្គីភាព​រវាង​ប្រជាជន​កម្ពុជា​ថ្នាក់​ក្រោម​ និង​ប្រជាជន​ថ្នាក់ក្រោមនៃ​អាស៊ាន  ​និង​កំណត់​បញ្ហារូម និន្នាការ និង​ដំណោះ​ស្រាយ

–       ពង្រឹង​ឲ្យ​មាន​ចលនា​យុត្តិធម៌សង្គម រួម​ទាំង​គោរព​សិទ្ធិមនុស្ស តម្លាភាព និង​អភិបាលកិច្ច​ល្អ។

ក្រុមគោលដៅ​នៃ​ AGPA

ក្រុមគោលដៅ​ដោយ​ផ្ទាល់​មាន៖

–       ​សកម្មជន​​ និងបណ្ដាញ​សមាជិក​​ថ្នាក់​ក្រោម ២០០០ នាក់ដែល​នឹង​ចូល​រួម​ព្រឹត្តិការណ៍​ ៤ ថ្ងៃ​នៃ​កិច្ច​ប្រជុំ​ប្រជាជន​ថ្នាក់ក្រោម​អាស៊ាន

–       បណ្ដាញ និង​សមាជិក​សហជីព​ចំនួន ២០០០​ នាក់​បន្ថែម​ទៀត​ (​ភាគ​ច្រើន​មកពី​ភ្នំពេញ និង​ខេត្ត​ដែល​នៅ​ជិតៗ​) ដែល​នឹង​ចូលរួម​នៅ​ថ្ងៃ​ទី​ ៤ នៃ​ព្រឹត្តិការណ៍នេះ

–       សកម្មជន​ថ្នាក់ក្រោម​មកពី​តំបន់ និង​ដៃគូចំនួន ២០០ នាក់។

ក្រុមគោលដៅ​ដោយ​ប្រយោល​មាន៖

–       សាធារណជនកម្ពុជា

–       មន្ត្រី​រាជការ ភ្នាក់ងារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​សារព័ត៌មាន

–       អ្នក​បង្កើត​នយោបាយ​នៅ​តាម​តំបន់ និង​សង្គមស៊ីវិល​តំបន់មូលដ្ឋាន

តើ​អ្នកណាជា​បណ្ដាញ​ពហុវិស័យកម្ពុជា?

AGPA ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បណ្ដាញ​ពហុវិស័យកម្ពុជា​ដែល​ជា​ក្រុម​ស្នូល​នៃ​អង្គការ​ថ្នាក់ក្រោម និង​ប្រធាន​អង្គការ។ បណ្ដាញ​នៃ​ប្រជាជន​ទាំង​នេះ​គឺ​ជា​កសិករ អ្នកនេសាទ សកម្មជន​ព្រៃឈើ សកម្មជន​ដីធ្លី ប្រជាជន​ទី​ទាល់​ក្រ សកម្មជន​បញ្ហា​ស្ត្រី សកម្មជន​ពលកម្ម អ្នក​រកស៊ី​ផ្លូវភេទ យុវវ័យ សកម្មជន​ដែល​ប្រឆាំង​នឹង​ការ​ដេញចេញ សកម្មជន​ដែល​ប្រឆាំង​នឹង​មូលធន​និយម សកម្មជនអ្នកស្រលាញ់ភេទដូចគ្នា (LGBT) សិល្បៈករ អ្នក​ចំរៀង និង​អ្នកដទៃទៀត។ ដើម្បី​បង្កើត​ AGPA ក្រុមស្នូល​បង្កើត​គណៈ​កម្មាធិការដែល​ជ្រើស​មកពី​បណ្ដាញ​អ្នក​ចូលរួម និង​ដៃគូ​ទាំង​ក្នុង​ស្រុក និង​តំបន់។

អ្នក​ទាំងនោះ​រួមមាន៖

–       BKL​: សកម្មជន​តំបន់បឹងកក់

–       CCFC: ការ​រួបរួម​គ្នា​នៃ​សហគមន៍​កសិករ​កម្ពុជា

–       CFSWF: សហព័ន្ធ​កម្មករផ្ដល់​សេវាកម្ម​​ចំណីអាហារ​កម្ពុជា

–       CICA:សមាគមន៍​អ្នកបំរើ​ស៊ីវិល​ឯករាជ្យ

–       CYN:បណ្ដាញ​យុជន​កម្ពុជា

–       FAPD: សមាគមន៍​កសិករ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ

–       FNN: បណ្ដាញ​កសិករ​ធម្មជាតិ

–       IDEA: ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សមាគមន៍​សេដ្ឋកិច្ច​ក្រៅផ្លូវការ

–       IRAM: សមាជិក​សិទ្ធិ​សកម្មអន្តោគ្រាម

–       Oral Network: សកម្មជន​ដីធ្លី​នៅ​ខេត្ត​កំពង់​ស្ពឺ ខេត្តកំពង់​ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង

–       MB: ក្រុម​អ្នក​នាំ​សារ

–       PAC: សកម្មភាព​មនុស្ស​ដើម្បី​ការផ្លាស់ប្ដូរ និង​បុគ្គល​សកម្មជន PAC

–       Phnom Kouk Network:សកម្មជន​ដីធ្លី​នៅ​ខេត្តពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង

–       RoCK: សហគមន៍ឥន្ធនូ​កម្ពុជា

–       SAC: សកម្មភាព​សង្គម​ដើម្បី​ការ​ផ្លាស់​ប្ដូរ

–       WIC: មជ្ឈមណ្ឌល​ព័ត៌មាន​សម្រាប់​កម្មករ

–       WNU: បណ្ដាញ​ស្ដ្រី​ដើម្បី​ឯកភាព

ដៃគូសង្គមស៊ីវិល​កម្ពុជា​មាន​ដូចជា ការប្រយុទ្ធ​ដើម្បី​បរិស្ថាន និង​សហគមន៍ (AEC) ការបង្កើត​សម្លេងសហគមន៍ (BCV)សម្ព័ន្ធ​កម្ពុជា​ដើម្បី​ការធ្វើឲ្យ​ប្រសើរឡើង និង​ការការពារ​សិទ្ធិមនុស្ស(LICADHO) និងស្ត្រីខ្មែរ។

ដៃគូតំបន់​រួមមាន ​ផ្ដោតទៅលើ​​ទូទាំង​តំបន់​ខាងត្បូង កិច្ចប្រជុំ​អាស៊ី(FA) បណ្ដាញ​អាស៊ី​ប៉ាស៊ីហ្វិកនៃ​អ្នក​រកស៊ី​ផ្លូវ​ភេទ(APNSW) គណៈកម្មាធិការ​អាស៊ីអាគ្នេយ៍​ដើម្បី​ការការពារ(SEACA)មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ធនធាន​អាស៊ី(AMRC) សហព័ន្ធ​អន្តរជាតិ​នៃ​សិទ្ធិមនុស្ស(FIDH)។

តើអ្នកណា​អាចចូលរួម​ជាមួយ​ AGPA?

អ្នកទាំងឡាយ​ណា​ដែល​មាន​តម្លៃ និងគោលការណ៍​ដូច​ខាង​ក្រោម​អាច​ចូលរួម​ជាមួយ​AGPA បាន៖

–       សកម្មជន​គាំទ្រ​ថ្នាក់ក្រោម            ក្រុម បណ្ដាញ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​នៅក្នុង​ស្រុក ជាតិ តំបន់ និង​អន្តរជាតិ

–       ក្រុម​ដែល​ដឹកនាំ​ដោយ​ប្រជាជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​សម្លេង​របស់​ប្រជាជន​ជា​អ្នកសម្រេចចិត្ត

–       អង្គការ​ដែល​បាន​ និង​កំពុង​ធ្វើការ​ជាមួយពួកយើង និង​អ្នក​ដែល​យើង​អាចជឿជាក់បាន

តើគោលការណ៍ណែនាំ​នៃ​ AGPA មាន​អ្វីខ្លះ?

–       ពង្រឹង​សិទ្ធិ និង​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ទន់​ខ្សោយ និង​ងាយ​រងការឈឺចាប់

–       ដើម្បី​ឲ្យ​មាន​ឯករាជ្យភាព និង​ប្រជាធិបតេយ្យ

–       ធ្វើឲ្យមាន​ការចូលរួម​ដោយ​ការយល់ដឹង

–       ធ្វើឲ្យ​មាន​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​សាមគ្គីភាព

About srunsrorn

I am personally dedicated to the poverty reduction through the social accountability, good governance, accessible education, health and gender diversity--especially to the rights of women, children, and minority group- men who have sex with men, lesbian, gay, bi-sexual, transgender, sex workers, drug users, garment factory workers, indigenous groups and other vulnerable people. Without educational opportunities, which include vocational training, the MRYP potentially become sex workers, drug users, or homeless.

Information

This entry was posted on November 11, 2012 by in KHMER, Uncategorized.

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: