សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សិក្ខាសាលាស្តីពីសិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យ – ២

ព្រឹត្តិការណ៍​ចាប់ពី​ម៉ោង ២៖០០ ដល់​ម៉ោង ៥៖០០ ល្ងាច ដោយមាន​ការ​ពិភាក្សា​លើ​ចំនុច​ដូចខាង​ក្រោម៖

  • លោក សារ៉ន និយាយ​អំពី​ប្រវត្តិ​អាស៊ាន
  • លោក Areal មកពី​ប្រទេស​ម៉ាឡេស៊ី ដែលជា​អ្នក​សម្រប​សម្រួល​កម្មវិធី ត្រូវបានគេ​ណែនាំ
  • អ្នកតំណាង​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ណែនាំខ្លួន
  • អ្នកតំណាង​មកពី​ប្រទេស​ម៉ាឡេស៊ី Vanda Sala ណែនាំខ្លួន
  • អ្នក​ចូលរួម​មកពី​ប្រទេសថៃ ខេត្ត Patony ឈ្មោះ លោក Smel ណែនាំខ្លួន
  • អ្នកចូលរួម​មកពី​ប្រទេស​មីយ៉ាន់ម៉ា លោក Krish ណែនាំខ្លួន។ លោកផ្តោត​លើ​សហគមន៍ LGBT។
  • អ្នក​ចូលរួម​ដទៃទៀត​មកពី​ខេត្ត​នៃប្រទេស​កម្ពុជា​ដូចជា​ខេត្ត​ព្រះសីហនុ សៀមរាប ស្វាយរៀង កំពង់ចាម កំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កំពង់ធំ -ល-
  • អ្នក​ចូលរួម​មកពី​ខេត្ត​កំពង់ធំ បង្ហាញពី​បញ្ហា​នៅក្នុង​សហគមន៍​របស់គាត់ គឺបញ្ហា​ដី​សម្បទាន។
  • ព្រំ លក្ខិណា មកពី​ខេត្ត​ស្វាយរៀង និយាយ​អំពី​បញ្ហា​កុមារ។
  • អ្នកចូលរួម​មកពី​ខេត្ត​កំពង់ធំ ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន ដូចជា​អ្នកភូមិ​តែងតែ​កាប់ដើមឈើ។ វា​មិនមាន​ភាព​ស្មើគ្នា​ទេ ព្រោះ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​មានម៉ាស៊ីន​អារឈើ ប៉ុន្តែ​ប្រជាពលរដ្ឋ​មានតែ​ឧបករណ៍​សាមញ្ញ​ប្រើ​ដោយដៃ។
  • បុរសម្នាក់​មកពី​ខេត្ត​កោះកុង បង្ហាញពី​លក្ខខ័ណ្ឌ​របស់​ប្រជាពលរដ្ឋ នៅពេល​ដែល​ពួកគេ​រង​គ្រោះ​ពីការ​បាត់បង​ដីធ្លី។
  • លោក Areal ក៏បាន​និយាយ​អំពី​អាស៊ាន​ទាំងមូល ហើយសួរទៅ​អ្នក​ចូលរួម “តើគោល​នយោ​បាយ​របស់​អាស៊ាន​នឹង​ទទួល​ជោគជ័យ​ឬទេ ប្រសិនបើ​ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ប្រទេស​ក្នុងតំបន់​អាស៊ាន​ទទួល​រងគ្រោះ​ដោយ​បញ្ហា​ទាំងអស់​នេះ?”
  • ខ្សែ​វីដេអូខ្លី មកពី​ប្រទេស​ហ្វីលិពីន អំពី​យុទ្ធនា​ការ​បោះឆ្នោត ត្រូវបាន​បង្ហាញ។ វីដេអូ​បង្ហាញពី​របៀប​ដែលអ្នក​នយោបាយ​មួយចំនួន​ប្រើប្រាស់​លុយ​ដើម្បី​ទិញ​សន្លឹក​ឆ្នោត។ មនុស្សមួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ ត្រូវបាន​សម្លាប់។ តួអង្គ​ក្នុងខ្សែ​វីដេអូ បាន​និយាយថា “គាត់​ឈ្នះ​ការបោះឆ្នោត​នេះ ព្រោះតែ​សកម្មភាព​អាក្រក់​នៃអ្នកតំណាង​ដទៃ​មកពី​គណបក្ស​នយោបាយ​ដទៃ និង​អ្នក​នយោបាយ​ដទៃ​ទៀត”។
  • លោក Areal បានពិភាក្សា​អំពី​គំនិត ដែល​គណបក្ស​នយោបាយ​មួយ​ចំនួន ផ្តល់នូវ​អំណោយ​ដូចជា​អង្ករ មី សារ៉ុង -ល- ដល់​ប្រជាពលរដ្ឋ ដើម្បី​ទាញទឹក​ចិត្ត​ពួកគេ​ឲ្យបោះឆ្នោត​ឲ្យ។
  • លោក Smel បាន​និយាយ​អំពី​ការ​បោះឆ្នោត​នៅ Patony ប្រទេសថៃ។ គណបក្ស​នយោបាយ​មួយចំនួន​នៅ​ប្រទេសថៃ ប្រើប្រាស់​លុយ​ដើម្បីទិញ ឬ​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យបោះ​ឆ្នោត​ឲ្យពួកគេ។ នៅភាគ​ខាងត្បូងថៃ ពួកគេ​មិនអាច​ប្រើប្រាស់​លុយ​ដូចនេះទេ ព្រោះ​ជនជាតិ​ភាគតិច​ចង់បាន​អ្នកតំណាង​ដែលមកពី​ជនជាតិ​ដូចគ្នា។
  • អ្នកតំណាង​មកពី​ឥណ្ឌូនេស៊ី បាននិយាយ​អំពី​បញ្ហា​មួយ​ចំនួន ដូចជា​អំពើ​ពុករលួយ។
  • បុរស​ជនជាតិ​ភូមា បាននិយាយថា​នៅ​ប្រទេស​មីយ៉ាន់ម៉ា មិនមាន​ប្រជាធិប​តេយ្យ​ពិតប្រាកដ​នោះទេ។ អ្នកតំណាង​រដ្ឋាភិបាល គឺមិនល្អ​នោះទេ។ អ្នក​នយោបាយ​មួយចំនួន គឺជា​សាច់ញាតិ​របស់​ពួកគេ។ នៅពេល​បោះឆ្នោត អ្នក​នយោបាយ​ចូលរួម​ក្នុងការ​បោះឆ្នោត។ ព្រោះតែ​បែប​នេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច។
  • លោក Areal បាននិយាយថា ប្រទេស​ប្រជាធិបតេយ្យ ត្រូវតែ​គោរព​សិទិ្ធ​មនុស្ស ដោយមិន​មាន​ការ​រើសអើង -ល-។
  • ខ្សែ​វីដេអូ​បន្ទាប់ ជារបស់​ប្រជាពលរដ្ឋ​ភាគខាង​ត្បូងថៃ ត្រូវបាន​បង្ហាញ ដែលបង្ហាញ​អំពីការ​រំលោភ​សិទិ្ធ​កុមារ។ ជនសង្ស័យ​មួយ​ចំនួន ត្រូវបាន​ទទួល​ទណ្ឌកម្ម និង​រងគ្រោះ​យ៉ាងខ្លាំង។ ជនសង្ស័យ​មួយ​ចំនួន ដែលនៅ​ក្មេងពេក​ក្នុងការ​ទទួលទណ្ឌកម្ម​ពីច្បាប់ ត្រូវបានទទួល​ទណ្ឌកម្ម​យ៉ាង​ព្រៃផ្សៃ និង​គម្រាម​កំហែង។ មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​បំពានច្បាប់។ ពួកគេ​រំលោភ​សិទិ្ធ​កុមារ។ ប្រជាពលរដ្ឋ​ជាច្រើន​នៅភាគខាង​ត្បូងថៃ ជាយុវវ័យ និង​កុមារ។ ករណី​នេះ​ទទួលរង​ឥទ្ធិពល​យ៉ាងខ្លាំង​ពីរដ្ឋាភិបាល ព្រោះ​ប្រជាពលរដ្ឋ​នៅភាគ​ខាងត្បូង​ប្រទេស​ថៃ​ បានរងគ្រោះ​ពីការ​រំលោភបំពាន​ដោយ​មន្ត្រី​រដ្ឋាភិបាល។ ប្រសិនបើ​មន្ត្រី​រដ្ឋាភិបាល​ចង់ធ្វើការ​ស៊ើប​អង្កេត​កុមារ ឬក៏​ដាក់​ទណ្ឌកម្ម​លើពួកគេ មន្ត្រី​ទាំងនោះ​គួរតែ​ដឹងច្បាស់​អំពី​សិទិ្ធរបស់​កុមារ។ ហេតុដូច្នេះ មន្ត្រី​រាជរដ្ឋាភិបាល មិនអាច​រំលោភ​សិទិ្ធ​របស់​ជនសង្ស័យ​បានឡើយ។
  • លោក Areal បាននិយាយ​អំពី​សិទិ្ធកុមារ និង​អភិបាលកិច្ច​ល្អ។ គាត់បាន​និយាយថា សម្រាប់​ប្រជាពលរដ្ឋ​មានអាយុ​ក្រោម ១៨ឆ្នាំ រដ្ឋាភិបាល​មិនគួរ​រំលោភ​សិទិ្ធ​របស់​ពួកគេទេ។
  • លោក Smel មកពី Patony ប្រទេសថៃ ក៏បានិយាយ​អំពី​ប្រជាពលរដ្ឋ​នៅខេត្ត Patony។ ពួកគេ​ចង់បាន​ឯករាជ្យ។ ប្រជាពលរដ្ឋ​មិនបាន​ដឹងថា​ពួកគេ​មានឯករាជ្យ​ពិតប្រាកដ​នោះទេ។ ប្រជាពលរដ្ឋ នៅ Patony ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ថៃ។ ពួកគេ​ទាមទារ​នូវ​ខេត្ត​ចំនួន ៣ គឺ Yala Naratiwat និង Patony ឲ្យ​មាន​ឯករាជ្យ។

 

- Ly Sovann

About these ads

Information

This entry was posted on November 15, 2012 by in EVENTS, KHMER, PHNOM PENH, WORKSHOP.

Twitter Updates

Error: Twitter did not respond. Please wait a few minutes and refresh this page.

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
Follow

Get every new post delivered to your Inbox.

Join 36 other followers

%d bloggers like this: